រូបភាពកាលពីវគ្គមុនរបស់កម្មវិធី HEINEKEN Sustainathon ដែលចូលរួមសហការដោយ Startup Factory

ភ្នំពេញ ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤៖ កម្មវិធី HEINEKEN Sustainathon ប្រចាំឆ្នាំលើកទី ២ បានមកវិញម្តងទៀតហើយនៅឆ្នាំនេះក្រោមប្រធានបទ «ចក្រាវិស័យបរិស្ថាន (ការបង្កើនការប្រើប្រាស់ឡើងវិញ)» ដោយមានភាពជាដៃគូជាមួយអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់កម្ពុជា (GIZ Cambodia) ដែលនឹងបើកការដាក់ពាក្យក្នុងខែមីនានេះ។ ការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិត និងសិក្ខាសាលានេះ ផ្តល់ឱកាសដល់អ្នកមានទេពកោសល្យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅដើម្បីពង្រឹងអនាគតប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា។ កម្មវិធី HEINEKEN Sustainathon លើកទី ២​ នេះ នឹងត្រូវបានរៀបចំឡើងស្របគ្នានឹងខួបអនុស្សាវរីយ៍លើកទី ៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះប្រទេសកម្ពុជាដែលជាកម្មវិធីដ៏សំខាន់មួយនៅឆ្នាំ ២០២៤ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះគាំទ្រដល់មហិច្ឆិតា «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» រយៈពេលវែងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលមានបំណងធ្វើការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ បរិស្ថាន សង្គម និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ កម្មវិធី HEINEKEN Sustainathon លើកទី ១ បានបញ្ចប់នៅឆ្នាំ ២០២៣ ដែលមានអ្នកចូលរួមចំនួន ៧៨ នាក់ ក្រោមប្រធានបទ «ការ​​ពិសា​ដោយ​​ការ​​ទទួល​​ខុស​​ត្រូវ» ដើម្បីបង្ហាញនូវគំនិតច្នៃប្រឌិតដើម្បីជម្រុញអ្នកប្រើប្រាស់ឱ្យប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ។  

លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៅ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ « កម្មវិធី HEINEKEN Sustainathon បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញឱ្យមានការគ្រប់គ្រងប្រកបដោយនិរន្តរភាពទៅដល់អនាគតអ្នកដឹកនាំរបស់ប្រទេសកម្ពុជា។ នាពេលថ្មីៗនេះ យើងបានធ្វើយុទ្ធនាការប្រមូលដបត្រឡប់មកវិញ និងប្រើប្រាស់ថាមពលកំដៅផ្តល់ដោយរោងចក្រជីវម៉ាសដែលប្រើអង្កាមក្នុងស្រុកដើម្បីគាំទ្រដល់គោលដៅជាសាកលរបស់យើងលើការប្រើប្រាស់ឡើងវិញ។ បន្ថែមពីនេះក៏នៅមានអ្វីៗជាច្រើនទៀតដែលត្រូវរៀន និងត្រូវធ្វើដើម្បីឈានទៅមុខបន្តទៀត។ សកម្មភាពទាំងនេះជាប្រធានបទនៃកម្មវិធី Sustainathon ដែលមានដូចជា៖ បង្កើនការយល់ដឹង និងការស្វែងរកគំនិតជាក្រុមដែលអាចត្រូវបានអនុវត្តយ៉ាងងាយស្រួលនៅកម្រិតសហគមន៍ និងជំរុញការប្រើប្រាស់ប្រកបដោយចីរភាពបន្ថែមទៀត។ រាល់គំនិត និងជំហានមិនថាធំ ឬតូចយើងទទួលយកទាំងអស់។

កម្មវិធី Sustainathon ឆ្នាំនេះ ប្រធានបទ «ចក្រាវិស័យបរិស្ថាន (ការបង្កើនការប្រើប្រាស់ឡើងវិញ)» ដែលលើកទឹកចិត្តអ្នកចូលរួមឱ្យមានភាពច្នៃប្រឌិតដើម្បីផ្សព្វផ្សាយគោលការណ៍ប្រើប្រាស់ឡើងវិញដែលផលិតផលអាចប្រើប្រាស់ម្តងហើយម្តងទៀតបានយូរតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយកាកសំណល់ និងកាត់បន្ថយការប្រើប្រាស់ធនធានដ៏មានតម្លៃ។ អ្នកចូលរួមនឹងប្រកួតប្រជែងយករង្វាន់ជាសាច់ប្រាក់រហូតដល់ ២.៦០០ ដុល្លារសហរដ្ឋអាមេរិកទៅក្រុមជ័យលាភីចំនួន ៣ ក្រុម ។ លើសពីការប្រកួតប្រជែង អ្នកចូលរួមក៏នឹងទទួលបានអត្ថប្រយោជន៍ពីសិក្ខាសាលាដោយផ្ទាល់ និងទទួលបានការណែនាំជាមួយអ្នកជំនាញផ្នែកចីរភាពដែលត្រូវបានរៀបចំឡើងដើម្បីបង្រៀនអំពីការអនុវត្តអាជីវកម្មជាក់ស្តែង និងជំនាញសំខាន់ៗ ដូចជា ការបង្កើតទំនាក់ទំនង និងការធ្វើការងារជាក្រុម។

អ្នកដែលអាចចូលរួមកម្មវិធី Sustainathon គឺជានិស្សិតសាកលវិទ្យាល័យនៅប្រទេសកម្ពុជា ដែលមានអាយុចាប់ពី ១៨  ឆ្នាំមកពីគ្រប់មុខវិជ្ជាសិក្សា និងមានឆន្ទះក្នុងការបង្កើតផលវិជ្ជមានទៅសង្គម។ នៅក្នុងទម្រង់បែបបទដាក់ពាក្យ អ្នកចូលរួមនឹងតម្រូវឱ្យដាក់ស្នើគំនិតដំបូង ស្តីពីការលើកកម្ពស់ការបង្កើនការប្រើប្រាស់ឡើងវិញនៅក្នុងសហគមន៍ដែលពួកគេរស់នៅ ឬនៅក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។ អ្នកចូលរួមអាចចូលរួមជាបុគ្គល ឬជាក្រុមដែលមានសមាជិករហូតដល់បួននាក់ដោយម្នាក់ៗនាំមកនូវជំនាញផ្សេងៗ ឬការយល់ដឹងអំពីវិស័យទាំងនេះ ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈម។ កម្មវិធីនេះមានដំណាក់កាលមួយចំនួនដូចជា៖ ការពិភាក្សាស្វែងរកគំនិត(Hatch), កម្មវិធី Hackaton (Hack-fest), ជំរុំពិភាក្សា (Boothcamp) និង កម្មវិធី Final Pitch ដែលចាំបាច់សម្រាប់អ្នកដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី។

កម្មវិធីនេះត្រូវបានបើកឱ្យដាក់ពាក្យចូលរួមចាប់ពីពេលនេះតទៅតាមរយៈទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (https://www.facebook.com/HEINEKENCambodia​) ដែលការដាក់ពាក្យនេះ នឹងផុតកំណត់នៃថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤។ អ្នកចូលរួមក៏អាចតាមដានដៃគូយុទ្ធសាស្ត្ររបស់កម្មវិធី HEINEKEN Sutainathon គឺ អង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់កម្ពុជា (GIZ Cambodia) (https://www.facebook.com/gizcambodia) សម្រាប់ព័ត៌មានថ្មីៗបន្ថែម។

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសារ និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់ ​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០.០០០* ​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​ដំណើរឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​អព្យាក្រិតកាបូន​ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKENដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

*ប្រភព៖ ការលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ ២០២០  ទិន្នន័យពីរាជរដ្ឋាភិបាលកាលពីឆ្នាំ ២០១៩

អំពីអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់កម្ពុជា (GIZ Cambodia)

អង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់ បាននឹងកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងនាមឱ្យក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) ចាប់តាំងពីឆ្នាំ ១៩៩៤ ។ កាលពីឆ្នាំ ២០០១ ការិយាល័យ GIZ អចិន្ត្រៃយ៍ត្រូវបានបើកនៅក្នុងទីក្រុងភ្នំពេញ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដៃគូដ៏សំខាន់មួយរបស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់។ សកម្មភាពកិច្ចសហប្រតិបត្តិការ ត្រូវបានដឹកនាំដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលបានព្រមព្រៀងជាសាកល យុទ្ធសាស្ត្រមន្ទីរបញ្ចកោណកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]