កម្សាន្ត ៖ Justin De dios សមាជិកក្រុមចម្រៀងផប របស់ហ្វីលីពីនគឺ SB19 ក្លាយជាកម្លោះសង្ហាបំផុត ក្នុងឆ្នាំ ២០២៣ ក្នុងលំដាប់ TOP.3 ដែលលទ្ធផលនេះ ត្រូវបានដកស្រង់ពីមតិមហាជននៅលើបណ្ដាញសង្គមអ៊ីនធឺណិត ដែលការបោះឆ្នោតនេះ មានការចូលរួមរហូតដល់ខ្ទង់រាប់លានដងឯណោះ។
គួរបញ្ជាក់ថា Justin De dios គឺដែលជាតារាចម្រៀង និងជាតារាម៉ូដែលជនជាតិហ្វីលីពីន ដែលទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់ហ្វេនៗទាំងក្នុង និងក្រៅប្រទេស។ ហើយថ្មីៗនេះ លោកត្រូវបានជ្រើសរើស ជាបុរសហ្វីលីពីនដែលសង្ហាបំផុត ក្នុងឆ្នាំ ២០២៣ ដោយទស្សនាវដ្តី The Netizens Report។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈការស្ទង់មតិនេះផងដែរ គេលើកឡើងអំពីរូបរាងកាយដ៏ល្អ និងមុខមាត់ស្រស់សង្ហា ដែលនេះពិតជាសាកសមណាស់ សម្រាប់សិល្បករវ័យ ២៥ ឆ្នាំរូបនេះ ព្រោះកន្លងមក Justin ពិតជាបានទាក់ទាញបេះដូងហ្វេនៗ តាមរយៈទេពកោសល្យ និងមន្តស្នេហ៍ពីធម្មជាតិរបស់លោក ពិតប្រាកដមែន៕
ទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]