កូរ៉េខាងត្បូង៖ នាថ្ងៃទី៧ខែមីនាកន្លងទៅ តារាចម្រៀងកូរ៉េ Eru ត្រូវបានចៅក្រមនៅក្រុងសេអ៊ូលភាគខាងត្បូង កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ចំនួន ៧៥. ២៣ដុល្លារ ទាក់ទងនឹងទៅការបើកបរក្រោមស្ថានភាពស្រវឹង។

Eru 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុនដំបូង ចៅក្រមបានកាត់ទោសឲ្យ Eru ជាប់ពន្ធនាគារចំនួន៦ខែ និងស្ថិតក្រោមការឃ្លាំមើល ក៏ដូចជាពិន័យជាប្រាក់៧៥.២៣ដុល្លារ ប៉ុន្តែគិតថាការដាក់ទោសនេះដូចជាស្រាលពេកហើយ។

Eru 

មេធាវីរបស់ Eru ក៏បានព្យាយាមការពារកូនក្ដីខ្លួនឯងដែរ ដោយនិយាយថា តារាចម្រៀងប្រុសម្នាក់នេះទើបតែល្មើសជាលើកទី១ ហើយម្ដាយរបស់តារាចម្រៀងរូបនេះក៏មានជំងឺវង្វេង ត្រូវពឹងផ្អែកលើកូនប្រុសខ្លួន។

កាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២ Eru ត្រូវចាប់បានថាបើកបរក្នុងស្ថានភាពស្រវឹង នៅទីក្រុងសេអ៊ូល និងបានបន្លំប៉ូលិសឲ្យគិតថានារីឈ្មោះ Park ទេដែលជាអ្នកបើក បន្ទាប់មកនៅខែធ្នូ គេក៏បានឲ្យមិត្តរួមការងារបើកបរឡានរបស់គេក្នុងស្ថានភាពស្រវឹងវិញ៕  

Eru 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]