បរទេស៖ ថ្មីៗនេះ អ្នកគាំទ្រជាច្រើន របស់មហាសេដ្ឋីវ័យក្មេង Kylie Jenner និងគូស្នេហ៍ លោក Timothée Chalamet មានការព្រួយបារម្ភថា គូស្នេហ៍តារាមួយគូនេះ ប្រហែលជាបានចែកផ្លូវគ្នា បន្ទាប់ពីមានទំនាក់ទំនងជិតមួយឆ្នាំ។ ជាពិសេស ការដែលអ្នកទាំងពីរ មិនបានឃើញមុខគ្នាជាសាធារណៈ តាំងពីខែមករាមក ធ្វើឲ្យមនុស្សជាច្រើនជឿថា អ្នកទាំងពីរបានបែកគ្នាដោយសម្ងាត់។
កាលពីថ្ងៃទី ៥ ខែមីនាកន្លងទៅនេះ Kylie ត្រូវបានគេលើកឡើងពី ពាក្យចចាមអារ៉ាមអំពីស្នេហាបែកបាក់ ដោយចៃដន្យ នៅពេលដែលនាងបានបង្ហោះវីដេអូនៃសកម្មភាពប្រចាំថ្ងៃជាមួយកូនស្រីរបស់ខ្លួន Stormi Webster និងបងស្រី Kendall Jenner នៅលើ TikTok ដោយគ្មានដានពី មិត្តប្រុសរបស់នាង។ ហើយមនុស្សជាច្រើន បានជឿថា ការបង្ហោះនេះគឺជាការបង្ហើបពីការបែកបាក់របស់ Kylie ដោយសង្កត់ធ្ងន់ថា នាងធ្វើបានល្អក្នុងនាមជាម្តាយទោល ដើម្បីមើលថែកូនពីរនាក់ និងគ្រប់គ្រងអាជីវកម្មបានយ៉ាងល្អ ផងដែរ។
ទោះជាយ៉ាងណា ការដែល គូស្នេហ៍របស់ Kylie លោក Timothée មិនបានបង្ហាញខ្លួនក្នុងវីដេអូរបស់មិត្តស្រីរបស់ខ្លួន ត្រូវបានគេនិយាយថា គឺដោយសារតែលោកជាប់រវល់ផ្សព្វផ្សាយរឿង Dune: Part Two។ ហើយអ្នកគាំទ្រមួយចំនួនទៀត បានលើកឡើងថា ប្រហែលជាតារាប្រុសរូបនេះ នៅជាមួយមិត្តស្រី តែមិនបានចូលថតជាមួយគ្នានោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]