បារាំង៖ កាលពីថ្ងៃទី៥ខែមីនាកន្លងទៅនេះ Jang Wonyoung ដែលជាសមាជិកតារាចម្រៀងកូរ៉េក្នុងក្រុម IVE ដែលល្បីនិងលេចធ្លោរឿងសម្រស់ដ៏ទាក់ទាញរបស់នាងនោះ បានចូលរួមកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Miu Miu នៅ Paris Fashion Week នាទីក្រុងប៉ារីស ប្រទេសបារាំង។
Wonyoung នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ពេលនាងបង្ហាញខ្លួនភ្លាមជាមួយនឹង ឈុតដូចសិស្សសាលា គឺអាវដៃខ្លីពណ៌ស មានកពណ៌ទឹកប៊ិច និងសំពត់ខ្លីពណ៌ស គូជាមួយស្រោមជើងវែងក្រោមជង្គង់ពណ៌ប្រផេះ ដែលមើលទៅធ្វើឲ្យនាងពិតជាក្មេងជាងវ័យ ដូចសិស្សសាលាដ៏ស្រស់ស្រាយម្នាក់អ៊ីចឹង។
ក្នុងនោះ Wonyoung ក៏បានទទួលការកោតសរសើរថា មិនថានាងលេងស្ទាយ៍បែបនារីពេញវ័យ បែបសិស្សសាលាឃ្យូតៗ ឬបែបកាចទេ គឺសុទ្ធតែស្រស់ស្អាតស័ក្តិសមទាំងអស់៕
ប្រភព៖: sportskeeda
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]