សាំងហ្កាពួរ៖ នាយប់ថ្ងៃទី៧ខែមីនាកន្លងទៅនេះ Travis Kelce ជាកីឡាករបាល់ឱបរបស់ក្រុម Kansas City Chiefs បានធ្វើដំណើរតាមយន្តហោះឯកជនមកកាន់ប្រទេស សាំងហ្កាពួរ ដើម្បីចូលរួមលើកទឹកចិត្តមិត្តស្រី Taylor Swift ។
Taylor បានធ្វើការប្រគុំតន្ត្រី "The Eras Tour" នៅ សាំងហ្កាពួរចំនួន៦ថ្ងៃគឺថ្ងៃទី ២, ៣, ៤, ៧,៨ និងថ្ងៃទី៩ ដែលជាប្រទេសនៅអាស៊ីអាគ្នេយ៍តែមួយគត់ដែលនាងបានមកធ្វើការប្រគុំតន្ត្រី។
យ៉ាងណាមិញ ទោះគេមិនទាន់ថតរូប Travis បាន តែមិត្តភក្តិរបស់ Travis បានបង្ហោះរូបភាពថាបានមកជាមួយតារាបាល់ឱបនេះនៅសាំងហ្កាពួររួចហើយ។
គួរបញ្ជាក់ផងដែរថា Travis ក៏បានមកចួប Taylor នៅឯស៊ីដនី ប្រទេសអូស្ត្រាលីផងដែរ កាលពីការប្រគុំតន្ត្រី The Eras Tour នៅទីក្រុងស៊ីដនីដោយបានដើរលេងនៅសួនសត្វនិងថតរូបជាមួយគ្នា យ៉ាងផ្អែមល្ហែម៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]