កម្សាន្ត៖ ក្នុងឆ្នាំនេះ Suri Cruise ដែលជាកូនស្រីរបស់តារាសម្ដែង លោក Tom Cruise បានឈានចូលវ័យ ១៨ ឆ្នាំហើយ និងមានរូបសម្រស់ដ៏ស្រស់ស្អាត ធ្វើឲ្យទស្សនិកជន និងបណ្តាញសារព័ត៌មានហូលីវូដកោតសរសើរពីសម្រស់របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ រូបថតជាច្រើនសន្លឹករបស់ Suri Cruise ដែលបានបង្ហាញខ្លួនដើរលេងក្នុងទីក្រុងញូវយ៉ក ដោយគ្មានការតុបតែងអ្វីច្រើននោះ ក្នុងរយៈពេល ២ ខែចុងក្រោយនេះ ស្រាប់តែក្លាយជាចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់មហាជន។

Suri Cruise 

ចំពោះរូបថតជាច្រើនសន្លឹក ដែលនាងបានបង្ហាញពីស្នាមញញឹមយ៉ាងស្រស់ស្រាយ និងបង្ហាញសម្រស់ដ៏ស្រស់ស្អាត កាលពីថ្មីៗនេះ បានបង្ហាញទម្រង់មុខទាក់ទាញរបស់នាង ពេលដើរកាត់កាមេរ៉ា paparazzi និងធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ ទៀតផង។

Suri Cruise និង ម្ដាយ

ម៉្យាងវិញទៀត កម្រង​រូបថត​របស់ Suri ពេលបង្ហាញខ្លួនដើរ​លេង​តាម​ផ្លូវ​ កាលពី​ខែ​កុម្ភៈ​កន្លង​ទៅនេះ ក៏ទទួលបានការចាប់អារម្មណ៍មិនធម្មតា ពេលឈរ​ក្បែរ​ម្ដាយ​ និងបានបញ្ចេញ​រូប​សម្រស់​ ពោរពេញដោយ​មន្ត​ស្នេហ៍យ៉ាងខ្លាំង បើទោះបីជា បានត្រឹមតែស្លៀកសំលៀកបំពាក់បែបធម្មតាក៏ដោយ ក៏នៅតែមានភាពទាក់ទាញដោយសារតែរូបរាងខ្ពស់ ស្បែកភ្លឺថ្លា និងទម្រង់មុខស្អាតរបស់នាង ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise 
Tom Cruise 
Tom Cruise 
Suri Cruise 
Suri Cruise 
Suri Cruise 
Suri Cruise 
Suri Cruise និង ម្ដាយ
Suri Cruise និង ម្ដាយ
Suri Cruise និង ម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]