កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងស្រីដ៏ល្បីល្បាញ មាន សូនីតា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយអ្នកម្ដាយ ដែលត្រូវនឹងថ្ងៃទិវាសិទ្ធនារី ដើម្បីជាការអបអរក្នុងថ្ងៃដ៏ពិសេសនេះ។ ឈ្លៀតឪកាសនេះផងដែរ តារាស្រីរូបនេះ បានសរសេរសារយ៉ាងផ្អែមល្ហែមទៅកាន់អ្នកម្ដាយផងដែរ។
នៅក្នុងនោះ សូនីតា បានសរសេរថា អ្នកគឺជាពន្លឺ របស់ខ្ញុំ គឺជាមនុស្សស្អាតបំផុត រឹងមាំបំផុត មិត្តល្អបំផុត ផ្តល់ភាពកក់ក្តៅរីករាយបំផុត គឺម្តាយជាទីស្រឡាញ់របស់ខ្ញុំ។ រីករាយទិវាសិទ្ធនារី I love U ។ ក្រឡេកទៅមើលរូបភាពវិញ រូបនាង បាននាំម្ដាយតុបតែងខ្លួនយ៉ាងស្រស់ស្អាត និង បានថតរូបជាមួយគ្នា មើលហើយកក់ក្ដៅចិត្តណាស់។
ជាពិសេស សូនីតា តែងតែបង្ហាញក្ដីស្រឡាញ់ និង ការដឹងគុណទៅកាន់អ្នកម្ដាយជានិច្ច នៅក្នុងឪកាសបុណ្យទានផ្សេងៗមិនដែលរំលងនោះទេ ដែលធ្វើឲ្យមហាជនមានការសរសើរចំពោះទឹកចិត្តជាកូនស្រីរបស់នាងជាខ្លាំង ជាគម្រូដែលមនុស្សគ្រប់គ្នាគួរធ្វើតាម គឺបង្ហាញក្ដីស្រឡាញ់ ដឹងគុណ ចំពោះមាតា៕
ប្រភព៖ meansonyta
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]