កូរ៉េខាងត្បូង៖ នរណាៗក៏ស្គាល់ថា Jennie មិនត្រឹមតែជាតារាចម្រៀងដ៏ល្បីឈ្មោះក្នុងក្រុមចម្រៀងនារី BLACKPINK ទេតែនាងក៏ជាអ្នកនាំអាទិ៍ខាងស្លៀកពាក់ម៉ូតសម្លៀកបំពាក់ថ្មីៗ ក៏ដូចជាស្ទាយ៍ប្លែកជាច្រើនផងដែរ ព្រោះមិនថានាងធ្វើអីឬក៏ពាក់អ្វីមួយទេ គឺអ្នកគាំទ្រចូលចិត្តពាក់តាមខ្លាំងណាស់។

 Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Jennie បានក្លាយជាចំណុចចាប់អារម្មណ៍ម្ដងទៀតក្រោយបានបង្ហាញខ្លួនក្នុងភាគថ្មីក្នុងកម្មវិធី "Apartment 404" ដែលតម្រូវឲ្យនាងនិងសមាជិកដទៃ ស្លៀកពាក់ម៉ូតខោអាវឆ្នាំ ២០០០ ដែលយើងហៅថា Y2K នោះឯង។

ក្នុងនោះ Jennie សម្រេចចិត្តស្លៀកពាក់ឲ្យដូច Lee Hyori ដោយស្លៀកខោវែងពណ៌កាគី គូជាមួយនឹងអាវ adidas ពណ៌ខ្មៅ និងពាក់ក្រវិលកងធំៗផងដែរ ដែលខោអាវនេះ Lee Hyori បានស្លៀកពេលផ្សព្វផ្សាយឲ្យក្រុមហ៊ុនទូរស័ព្ទមួយ។

សម្រស់របស់ Jennie ត្រូវបានគេសរសើរមិនដាច់ពីមាត់ថាស្រស់ស្អាតខ្លាំង មិនថានាងតែងខ្លួនបែបណាក៏ដោយ៕  

 Jennie 
 Jennie 
 Jennie 
 Jennie 
Jennie ស្លៀកពាក់​​​ត្រាប់តាម Lee Hyori 
Jennie ស្លៀកពាក់​​​ត្រាប់តាម Lee Hyori 
វីដេអូ

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]