បរទេស៖ ធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែចាប់អារម្មណ៍ ក្រោយពីមានការបើកបង្ហាញថា តារាចម្រៀង Taylor Swift កំពុងស្នាក់នៅវីឡាប្រណីតក្នុងរមណីយដ្ឋានដ៏ល្បីមួយ ក្នុងប្រទេសសិង្ហបុរី អំឡុងពេលនាងមក សម្រាប់ដំណើរប្រគុំតន្រ្តីមួយសប្ដាហ៍។
ក្នុងនោះដែរ យោងតាម Page Six បានលើកឡើងថា តារាចម្រៀងអាមេរិករូបនេះ កំពុងស្នាក់នៅ Colonial Manor ក្នុងរមណីយដ្ឋាន Capella ដែលមានអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ ១៨៨០ នៅលើកោះ Sentosa ។ វីឡាដ៏ប្រណីតមួយនេះ មានបឹងហ្គាឡូពីរដែលត្រូវបានបំប្លែងទៅជា បន្ទប់គេងបី ហ៊ុំព័ទ្ធដោយអាងហែលទឹកឯកជន និងសួនច្បារដ៏ស្រស់ស្អាត។ លើសពីនេះ គ្រឿងបរិក្ខារផ្សេងទៀតរួមមាន បន្ទប់ទទួលទានអាហារ កន្លែងងូតទឹកខាងក្រៅ បន្ទប់គេងដ៏ធំ ដែលមានបន្ទប់ទឹកមានអាងងូតទឹកធំ ទៀតផង។
ម៉្យាងវិញទៀត តម្លៃជួលវីឡាមួយនេះ ក្នុងមួយយប់គឺមានរហូត ១៤០០០ ដុល្លារ ខណៈដែល តារាចម្រៀង Taylor បានមកទីនេះ តាំងពីពាក់កណ្តាលសប្តាហ៍មុន ដើម្បីត្រៀមខ្លួនសម្រាប់កម្មវិធីចំនួន ៦ ពីថ្ងៃទី ២ ខែមីនា ដល់ថ្ងៃទី ៩ ខែមីនា ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]