កម្សាន្ត៖ Lisa គឺជាតារាចម្រៀងដ៏ល្បីឈ្មោះទូទាំងពិភពលោក ដែលនាងជាសមាជិកក្រុមចម្រៀងនារី BLACKPINK និងចាត់ទុកជាបុគ្គលម្នាក់ដ៏មានឥទ្ធិពលក្នុងវិស័យតន្ត្រី។
ទន្ទឹមគ្នានោះ នាងក៏បានក្លាយជាអ្នកតំណាងសាកលឲ្យម៉ាកយីហោល្បីឈ្មោះជាច្រើនផងដែរ។ ឥឡូវនេះ ខាងម៉ាកយីហោគ្រឿងអលង្ការ Bulgari បានបញ្ចេញរូបភាពថ្មីរបស់ Lisa ក្នុងការថតផ្សព្វផ្សាយឈុតគ្រឿងអលង្ការទើបតែចេញគឺ "B.Zero1" ដែលធ្វើឲ្យនាងកាន់តែមើលទៅស្រស់ស្អាតបែបអភិជន។
ក្នុងរូបភាពទាំងនោះ Lisa តែងខ្លួនដូចនារីការិយាល័យ ដោយពាក់អាវពណ៌ខ្មៅ វាលក្លៀក ជាមួយនឹងខោវែងពណ៌ខ្មៅ ព្រមទាំងស្បែកជើងកែងស្បែកពណ៌ខ្មៅ ឯសក់វិញក៏នាងបានទម្លាក់ធម្មតា មើលទៅសាមញ្ញ ប៉ុន្តែគ្រប់កាយវិការក៏ដូចជាទឹកមុខរបស់នាង ពិតជាមានអំណាច សមជាមួយនឹងការផាតមុខកែងៗបែប Smoky Eyes៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]