កម្សាន្ត៖ ថ្មីៗនេះ អ្នកតំណាងរបស់តារាសម្ដែងស្រី Barbie Hsu បានចេញមកបកស្រាយ បន្ទាប់ពីមានភាពចម្រូងចម្រាស នៅពេលដែលតារាស្រីរូបនេះ បានស្លៀកសម្លៀកបំពាក់ស្តើង ទៅចូលរួមពិធីបុណ្យសព ឪពុកក្មេករបស់ប្អូនស្រី។
ក្នុងនោះដែរ នៅលើទំព័រផ្ទាល់ខ្លួន អ្នកគ្រប់គ្រងរបស់តារាសម្ដែងស្រី Barbie Hsu បាននិយាយថា៖
មិនត្រឹមតែប៉ុណ្ណោះ ខាងអ្នកតំណាងរបស់តារាស្រីរូបនេះ ក៏បានបន្តទៀតថា Barbie Hsu តែងតែគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់អស់ពីដួងចិត្ត ប៉ុន្តែចំពោះអ្នកដទៃវិញដែលមានការស្អប់ខ្ពើម បង្ហាញព័ត៌មានមិនពិត និងអំពើហិង្សាលើអ៊ីនធឺណិតនោះ នឹងបន្តបែបនេះមែនទេ។ស្ងាត់មិនមែនមានន័យថាទទួលស្គាល់ទេ ប៉ុន្តែគ្រាន់តែមិនចង់ឲ្យមតិសាធារណៈកាន់តែវែងឆ្ងាយ។
គួររំ់ឮកផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងស្រី Barbie Hsu បានក្លាយជាចំណុចនៃការចាប់អារម្មណ៍ នៅពេលដែលនាងបានស្លៀកពាក់ស្ដើង ស្ទើរតែមើលឃើញខាងក្នុង ដើម្បីចូលរួមពិធីបុណ្យសពឪពុកក្មេករបស់ប្អូនស្រី ខណៈដែលនាងត្រូវបានគេចោទប្រកាន់ថា មានចេតនាទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងសម្លៀកបំពាក់ ស្ដើងរបស់ខ្លួន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]