សាំងហ្កាពួរ៖ កាលពីយប់ថ្ងៃទី៨ខែមីនាកន្លងទៅ Travis Kelce បានធ្វើឲ្យ Taylor Swift ជាមិត្តស្រីមានការភ្ញាក់ផ្អើល ក្រោយបង្ហាញខ្លួនក្នុងការប្រគុំតន្ត្រី "The Eras Tour" នៅឯប្រទេសសាំងហ្កាពួរ រួមជាមួយមិត្តភក្តិរបស់គេ។

Travis Kelce
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taylor Swift 

ថ្ងៃទី៨នេះជាថ្ងៃទី៥ហើយដែល Taylor បានប្រគុំតន្ត្រីនៅសាំងហ្កាពួរ ដោយការប្រគុំតន្ត្រីនេះនឹងចប់សព្វគ្រប់នៅថ្ងៃទី៩ខែមីនា ជាយប់ចុងក្រោយដែលនាងសម្ដែងនៅសាំងហ្កាពួរ។

យ៉ាងណាមិញ គេបានប្រទះឃើញ Travis បានឈរនៅកន្លែង VIP ច្រៀងនិងរាំតាមមិត្តស្រីរបស់គេយ៉ាងរីករាយ ពេលនាងសម្ដែងបទ "Karma" ហើយបន្ទាប់ពីខនសឺតចប់ Taylor Swift បានរត់ទៅក្រោយឆាក ហើយឱបនិងថើបមិត្តប្រុសយ៉ាងផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្រនាំគ្នាច្រណែន ដែលទំនាក់ទំនងពួកគេនៅតែរក្សាភាពស្អិតរមួតទោះបីទាក់ទងគ្នាបានជិតមួយឆ្នាំក្ដី។

Taylor Swift 

គួរបញ្ជាក់ផងដែរថា Travis Kelce ក៏បានមកលើកទឹកចិត្ត Taylor ក្នុងការប្រគុំតន្ត្រីរបស់នាងនៅឯ អាហ្សង់ទីន និង អូស្ត្រាលីរួចមកហើយ ឯ Taylor វិញក៏ធ្លាប់បានទៅលើកទឹកចិត្តមិត្តប្រុសដល់ទីលានប្រកួតផងដែរ៕  

Taylor Swift និងមិត្ត​​​ប្រុស 
Taylor Swift និងមិត្ត​​​ប្រុស 
 Travis បានឈរនៅកន្លែង VIP ច្រៀងនិងរាំតាមមិត្តស្រីរបស់គេយ៉ាងរីករាយ
 Travis បានឈរនៅកន្លែង VIP ច្រៀងនិងរាំតាមមិត្តស្រីរបស់គេយ៉ាងរីករាយ
Taylor Swift បានរត់ទៅក្រោយឆាក ហើយឱបនិងថើបមិត្តប្រុសយ៉ាងផ្អែមល្ហែម
Taylor Swift បានរត់ទៅក្រោយឆាក ហើយឱបនិងថើបមិត្តប្រុសយ៉ាងផ្អែមល្ហែម
Taylor Swift បានរត់ទៅក្រោយឆាក ហើយឱបនិងថើបមិត្តប្រុសយ៉ាងផ្អែមល្ហែម
Travis kelce នៅក្នុងការប្រគុំ​​​តន្ត្រីរបស់ Taylor

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]