បរទេស៖ កាលពីថ្ងៃទី ៨ ខែមីនាកន្លងទៅនេះ តារាចម្រៀងស្រី Selena Gomez បានទាញយកចំណាប់អារម្មណ៍ទស្សនិកជនជាច្រើន នៅលើបណ្ដាញសង្គម Instagram ជាមួយនឹងរូបថតដ៏រ៉ូមែនទិកជាបន្តបន្ទាប់ ជាមួយនឹងមិត្តប្រុស លោក Benny Blanco ក្នុងឱកាសខួបកំណើត។

 Selena
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្នកគាំទ្រជាច្រើន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើគូស្នេហ៍មួយគូនេះ ដោយបានបង្ហាញពីសកម្មភាពថើ.បគ្នាយ៉ាងល្អូកល្អឺន ខណៈត្រឹមតែមួយរយៈពេលខ្លី ការបង្ហោះរបស់តារាចម្រៀងស្រីរូបនេះ ទទួលបានការ Like ដល់ទៅជាង ៦ លាន ពីសាធារណជន និងបានក្លាយជារឿងដ៏គគុកនៅលើបណ្តាញសង្គម ហើយកម្រង​រូបភាព​ទាំងនេះ ​គឺ​ថត​តាំងពី​តារា​ទាំងពីរ​ បានចាប់ផ្តើម​ទាក់ទង​គ្នា​រហូត​មកដល់ពេលបច្ចុប្បន្ន។

Selena និងគូស្នេហ៍

ជាពិសេស មិនត្រឹមតែបានចែករំលែកភាពសប្បាយរីករាយប៉ុណ្ណោះទេ តារាស្រី Selena ក៏បានបង្ហោះសារជូនពរ រីករាយថ្ងៃកំណើតដល់មិត្តប្រុស និងសរសើរពីទេពកោសល្យ​ ចរិត​​ល្អ​ ក៏ដូចជាគុណសម្បត្តិដែលអាចបានយកឈ្នះចិត្ត របស់តារាស្រីរូបនេះ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Selena
 Selena
 Selena
 Selena
Selena និងគូស្នេហ៍
Selena និងគូស្នេហ៍
Selena និងគូស្នេហ៍
Selena និងគូស្នេហ៍
Selena និងគូស្នេហ៍
Selena និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]