កូរ៉េខាងត្បូង៖ នរណាៗក៏ស្គាល់ G-Dragon ដែរថាគេមិនត្រឹមតែជាអ្នកចម្រៀងនិងតារាឯកពូកែរ៉េប នៅកូរ៉េខាងត្បូងទេ តែក៏ជាអ្នកដែលចូលចិត្តលេងស្ទាយ៍ប្លែកៗផងដែរ ដោយកាលពីថ្មីៗកន្លងទៅនេះ គេទើបតែបានប្រកាសអះអាងថាខ្លួនឯងស្អាតស្អំ ពុំមានពាក់ព័ន្ធនូវរឿងអាស្រូវគ្រឿងញៀនណាមួយនោះឡើយ។

G-Dragon និង Kim Go Eun
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីកេរ្តិ៍ឈ្មោះបានស្រោចស្រង់មកវិញ G-Dragon បានចុះកុងត្រាជាមួយក្រុមហ៊ុន Galaxy Corporation ដោយត្រៀមនឹងចេញបទចម្រៀងថ្មី ស្រាប់តែពេលនេះ allkpop បានចុះផ្សាយថា តារាចម្រៀងរូបនេះមានពាក្យចចាមអារ៉ាមថាបានទាក់ទងគ្នាជាមួយនឹង បវរកញ្ញាលំដាប់រងទី១របស់កូរ៉េឆ្នាំ ២០២២គឺ Kim Go Eun ។

គេអះអាងថាបានឃើញ G-Dragon បានទៅទស្សនាការប្រកួតបាល់ទាត់របស់ក្រុម Paris Saint-Germain នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីខែ​​កក្កដា ឆ្នាំ២០២៣ ជាមួយនឹងនារីម្នាក់នោះ និងបានប្រើប្រាស់ជណ្ដើរយន្តជាមួយគ្នានាពេលខុសគ្នា។

យ៉ាងណាមិញ Galaxy Corporation បានចេញមកច្រានចោលព័ត៌មាននេះថាមិនមែនជាការពិតនោះឡើយ គឺគ្រាន់តែជាមិត្តភក្តិជិតដិត ដែលជាទំនាក់ទំនងមិនពាក់ព័ន្ធនឹងស្នេហា៕

G-Dragon 
G-Dragon 
G-Dragon 
G-Dragon 
Kim Go Eun
Kim Go Eun
Kim Go Eun
Kim Go Eun

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]