អាមេរិក៖ នាថ្ងៃទី១១ខែមីនា វេលាម៉ោង៦ព្រឹក ម៉ោងនៅកម្ពុជានេះ ពិធីទទួលពានរង្វាន់ Oscar សម្រាប់ឆ្នាំ២០២៤ បានប្រាព្ធធ្វើឡើង ដែលវាជាកម្មវិធីធំសម្រាប់តារាសម្ដែង។
ក្នុងនោះគេឃើញមាន តារាៗជាច្រើនបានចូលរួមហើយ Ariana Grande ដែលជាតារាចម្រៀងសំឡេងក្រអួន និងជាតារាសម្ដែងម្នាក់ក៏បានចូលរួមផងដែរ ដើម្បីតំណាងឲ្យរឿងដែលនាងបានសម្ដែងមានចំណងជើងថា "Wicked" ដែលនេះជាលើកដំបូងហើយរបស់នាងដែលបានចូលរួមកម្មវិធីនេះ។
Ariana បានស្លៀករ៉ូបចោមពុងរឹបរាងពណ៌ផ្កាឈូកដ៏ចែងចាំងមានម៉ូតប៉ោងៗនៅត្រង់ចង្កេះ របស់ម៉ាកយីហោ Voluminous Giambattista Valli Haute Coutoure ជាមួយនឹងសក់ពណ៌ទង់ដែង មើលទៅពិតជាស្រស់ស្អាតខ្លាំង និងលើកសម្រស់ឲ្យនាងកាន់តែក្មេងជាងវ័យ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]