ថៃ៖ អាចនិយាយបានថា គឺជាភាពរីករាយយ៉ាងខ្លាំង សម្រាប់ពិធីរៀបមង្គលការរបស់ តារាសម្ដែងស្រី Natalie Chearavanont និងស្វាមី លោក Fluke Krirkphon ដែលបានប្រព្រឹត្តទៅយ៉ាងអធិកអធម កាលពីយប់ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ ខណៈដែលពិធីមួយនេះបានរៀបចំឡើង បន្ទាប់ពី ប្ដីប្រពន្ធមួយគូនេះ បានពន្យាពេល និងបានរង់ចាំរយៈពេល ៤ ឆ្នាំមកហើយ។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងពិធីមង្គលរបស់តារាស្រីរូបនេះ ត្រូវបានរៀបចំឡើង ពោរពេញដោយភាពស្រស់ស្អាត និងមានកក់ក្តៅ ខណៈដែលកូនស្រីតូចរបស់អ្នកទាំងពីរ បានមកធ្វើជាសាក្សីចំពោះសេចក្តីស្រលាញ់ដ៏សំខាន់មួយនេះ ទៀតផង។
ជាងនេះទៅទៀត បរិយាកាសដែលពោរពេញដោយសុភមង្គល និងក្តីស្រលាញ់ពីភ្ញៀវជាច្រើន ដែលបានមកចូលរួមអបអរសាទរពីតារាប្រុសស្រីល្បីៗជាច្រើន និងបានជូនពរឲ្យគូស្វាមីភរិយាមួយនេះកាន់តែមានក្ដីសុខ នៅក្នុងជីវិតគ្រួសារ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]