សាំងហ្កាពួរ៖ ថ្វីត្បិតការប្រគុំតន្ត្រី "The Eras Tour" របស់ Taylor Swift នៅសាំងហ្កាពួរ បានបញ្ចប់សព្វគ្រប់កាលពីថ្ងៃទី៩ខែមីនាទៅហើយក្ដី ប៉ុន្តែតារាចម្រៀងស្រីរូបនេះបានបន្សល់ទុកការចងចាំក៏ដូចជាសកម្មភាពនៅទឹកដីសាំងហ្កាពួរជាមួយនឹងមិត្តប្រុសនាង ដែលខំស្កាត់ហោះហើរពីអាមេរិក មកចួបនាងនៅទីនេះ។
ជាក់ស្ដែង កាលពីយប់ថ្ងៃសុក្រទី៨ខែមីនា កន្លងទៅនេះ Taylor បានដឹកដៃគូស្នេហ៍គឺកីឡាករបាល់ឱប Travis Kelce ទៅទទួលទានអាហារពេលល្ងាចរួមជាមួយនឹងក្រុមតន្ត្រីរបស់នាង នៅឯភោជនីយដ្ឋាន MBS Koma ។
ក្នុងនោះ អ្នកគាំទ្របានលួចថតរូបពួកគេក៏បានឃើញទិដ្ឋភាព Taylor និង Travis បញ្ចេញភាពល្អូកល្អឺន ដោយនាងបានស្លៀករ៉ូបផ្កាពណ៌សយ៉ាងស្រស់ស្អាត ហើយ Travis Kelce វិញពាក់អាវសធម្មតា ជាមួយខោពណ៌ប្រផេះ មើលទៅជាឈុតពណ៌ស្រដៀងនឹង Taylor ខ្លាំងណាស់៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]