កម្សាន្ត៖ កាលពីថ្មីៗនេះ តារាសម្ដែង និង ជាតារាកីឡាកាស WWE លោក John Cena បានធ្វើឲ្យផ្អើលបណ្ដាញអ៉ិនធើណែតជាមួយនឹងការឡើងមកប្រកាសលទ្ធផលឈ្នះពានក្នុងកម្មវិធី Oskar ដែលជាកម្មវិធីធំជាងគេនៅក្នុងពិភពលោក និង ចូលរួមសុទ្ធសឹងតែតារាហូលីវូដល្បីៗ។

John Cena 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈប្រភពពីបរទេសបានបង្ហាញរូបភាពរបស់ John Cena ឡើងឆាក ទាំងមិនបានស្លៀកពាក់អ្វីទាំងអស់ ពោលគឺ ស្រាត ឡើងឆាក ប៉ុន្ដែលោកបានយកក្រដាសប្រកាសអ្នកឈ្នះនោះ បិទបាំងរាងកាយចំណុចសំខាន់ខាងមុខរបស់លោក តែបើបែរក្រោយគឺឃើញគូទតែម្ដង។

John Cena

មិនតែប៉ុណ្នោះ បើក្រឡេកមើលតាមរយៈវីដេអូវិញ បានឲ្យឃើញពីសកម្មភាពឡើងឆាកយ៉ាងកំប្លែងរបស់តារាប្រុសរូបនេះ ដែលលោកមិនហ៊ានមកដោយជឿជាក់នោះទេ គឹដើររំកិលបែរមុខទៅទស្សនិកជនម្ដងបន្ដិចៗ ធ្វើឲ្យផ្ទុះសំណើចពេញកម្មវិធី ហើយនេះជាការសម្ដែងមួយរបស់ John Cena ដើម្បីជាចំណីអារម្មណ៍របស់ទស្សនិកជន៕

John Cena
John Cena 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]