កម្សាន្ត៖ ជាការពិតណាស់ តារាចម្រៀង Pop ដែលទទួលបានប្រជាប្រិយភាព និង ការពេញនិយមខ្លាំង តាំងពីចាប់ផ្ដើមចេញបទចម្រៀងដំបូងរហូតមកដល់បច្ចប្បន្ន Billie Eilish មានអាយុក្មេង ប៉ុន្ដែពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ ដោយនាងនិពន្ធចម្រៀងខ្លួនឯងទាំងអស់។

 Billie Eilish
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ Billie បានបង្កើតប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យ ដែលនាងគឺជាសិល្បការនីតែម្នាក់គត់ ដែលទទួលបានពានរង្វាន់ធំៗទាំង៣ ដែលហៅថា "Triple Crown"ដូចជា Oskar, Grammy និង Golen Globe ដល់ទៅ២ដង ជាប់គ្នា២ឆ្នាំ។

 Billie Eilish

គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រី ជនជាតិអាមេរិក ដែលបច្ចុប្បន្ន Billie Eilish មានអាយុត្រឹមតែ ២២ឆ្នាំតែប៉ុណ្នោះ ប៉ុន្ដែនាងបានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយនេះបាត់ទៅហើយ មិនតែប៉ុណ្នោះ នាងបានចេញចម្រៀងដំបូង Ocean eyes កាលពីឆ្នាំ២០១៦ ដែលទទួលបានការគាំទ្រកើនឡើងជាបន្ដបន្ទាប់ តាំងពីអាយុត្រឹមតែ ១៤ឆ្នាំតែប៉ុណ្នោះ៕

 Billie Eilish
 Billie Eilish
 Billie Eilish
Oskar, Grammy និង Golen Globe 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]