កូរ៉េខាងត្បូង៖ បន្ទាប់ពីចែកផ្លូវពីផលិតកម្ម YG Entertainment រួចមក Jennie ដែលបានប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះថា ODD ATELIER នោះបានបង្ហាញមុខនៅលើឆាកតន្ត្រីក៏ដូចជា ចូលរួមធ្វើជាសមាជិកម្នាក់ក្នុងកម្មវិធីកម្សាន្ត "Apartment 404" ផងដែរ។

 Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះយោងតាមរបាយការណ៍មួយបានបញ្ជាក់ថា Jennie ក៏នឹងធ្វើជាសមាជិកអចិន្ត្រៃយ៍ម្នាក់ក្នុងកម្មវិធីថ្មីមានឈ្មោះថា "My Name is Gabriel" ផងដែរ ដែលដឹកនាំដោយលោក Kim Tae-Ho ។

វាជាប្រភេទកម្មវិធីមួយដែលតារាទាំងអស់ដែលបានចូលរួម ត្រូវចេញទៅប្រើប្រាស់ជីវិតនៅខាងក្រៅប្រទេស ក្នុងនាមជាមនុស្សសាមញ្ញធម្មតា ដោយសមាជិកបួននាក់ផ្សេងទៀតដូចជា Park Myung-Soo, Yeom Hye-ran , Hong Jin-Kyung និង Ji Chang-Wook បានបញ្ជាក់ហើយថានឹងចូលរួមលេងក្នុងកម្មវិធីនេះ។

កម្មវិធីថ្មីមានឈ្មោះថា "My Name is Gabriel" 

គួរបញ្ជាក់ផងដែរថា Jennie ធ្លាប់បានបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តចំនួនពីរគឺ "Village Survival, The Eight" និង "Apartment 404" ៕  

 Jennie 
 Jennie 
 Jennie 
 Jennie 
 Jennie 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]