កូរ៉េខាងត្បូង៖ អតីតសមាជិកក្រុម Secret គឺ កញ្ញា Song Ji Eun បានប្រកាសថានាងនឹងរៀបអាពាហ៍ពិពាហ៍ជាមួយនឹង អ្នកផលិតមាតិកាលើ Youtube ម្នាក់គឺ Park We នៅខែតុលា ឆ្នាំ២០២៤ខាងមុខនេះហើយ។

 Song Ji Eun
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Ji Eun បានឈានដល់ការប្រកាសបែបនេះ បន្ទាប់ពីនាងនិងអនាគតស្វាមី បានប្រកាសទាក់ទងគ្នាជាផ្លូវការឲ្យសាធារណជនបានដឹងកាលពីអំឡុងបីខែមុនគឺខ្ទង់ចុងឆ្នាំ២០២៣។

ពួកគេទាំងពីរបានបង្ហើបថាបានចួបគ្នានៅក្នុងព្រះវិហារមួយកន្លែង ហើយឃើញគ្នាភ្លាមក៏លង់ស្រលាញ់គ្នាភ្លែតតែម្ដង ដោយជារឿយៗអ្នកទាំងពីរតែងតែចេញមកបង្ហាញភាពផ្អែមល្ហែម។

Park We គឺជាអ្នកផលិតមាតិកាម្នាក់ដែលទទួលបានការគាំទ្រជាមួយនឹងឈ្មោះ Channel "Weracle" ដែលលោកបានក្លាយជាមនុស្សពិការបន្ទាប់ពីធ្លាក់យ៉ាងដំណំ កាលពីឆ្នាំ២០១៤ ដោយលោកបានចែករំលែកក៏ដូចជារៀបរាប់ពីជីវិតរបស់លោក និងជួយផ្សព្វផ្សាយពីបញ្ហាពិការភាពជាដើម៕

Song Ji Eun និង Park We
Song Ji Eun និង  Park We
Song Ji Eun និង Park We
Song Ji Eun និង Park We
Song Ji Eun និង Park We

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]