ថៃ៖ ដូចដែលប្រិយមិត្តបានស្គាល់ហើយថា Cha Eun Woo គឺជាតារាប្រុសដ៏មានទេពកោសល្យ ទាំងផ្នែកច្រៀង និងផ្នែកសម្ដែង ដែលមិនថាទៅណាមកណា លោកតែងទទួលបានការចាប់អារម្មណ៍ដោយសាររូបសម្បត្តិដ៏ស្រស់សង្ហា របស់លោក។

Cha Eun Woo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ Eunwoo បានចេញមកពញ្ញាក់អ្នកគាំទ្រជាមួយនឹងរូបភាពលោកបង្អួតសាច់ដុំ និងរាងកាយពោរពេញដោយភាពហាប់ណែន នៅក្នុងអាងទឹក ដែលលោកបានបង្ហោះក្នុងគណនី Instagram ។

រូបថតនោះគឺថតអំឡុងពេលលោកស្នាក់នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមពិធីចួបជុំអ្នកគាំទ្រឲ្យម៉ាកយីហោ MILO ដែលទោះលោកបានវិលត្រឡប់មកវិញហើយក៏នៅតែបន្តចែកចាយរូបភាពនានា។

Cha Eun Woo

ក្នុងរូបភាពពីរសន្លឹកដំបូងនោះ Eunwoo បានពាក់វ៉ែនតាខ្មៅ ទម្លាក់សក់ដែលសើមតិចៗ អង្គុយពន្លែងដើមទ្រូងទទេជាមួយនឹងកន្សែងពោះគោពណ៌ផ្កាឈូក មើលទៅពិតជាស្រស់សង្ហាខ្លាំង ហើយបួនរូបទៀតគឺជារូបភាពលោកនៅក្នុងអាងហែលទឹក ដែលបានបង្ហាញសាច់ដុំនិងដើមដៃដ៏ទាក់ទាញ៕  

រូបភាព​​​ថ្មី​​​របស់ Cha Eun Woo
រូបភាព​​​ថ្មី​​​របស់ Cha Eun Woo
រូបភាព​​​ថ្មី​​​របស់ Cha Eun Woo
រូបភាព​​​ថ្មី​​​របស់ Cha Eun Woo
រូបភាព​​​ថ្មី​​​របស់ Cha Eun Woo
រូបភាព​​​ថ្មី​​​របស់ Cha Eun Woo

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]