ហុងកុង៖ តារាសម្ដែងប្រុស លោក Bosco Wong បានទាញយកការចាប់អារម្មណ៍ពីមហាជន ជាមួយនឹងការតុបតែងស្លៀកឈុតពណ៌ក្រហម ពេលចូលរួមសន្និសីទសារព័ត៌មាន ដើម្បីសម្ពោធរឿងថ្មីរបស់ TVB ចំនួនបី។

 Bosco Wong
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាសម្ដែង លោក Bosco Wong បានបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានរបស់ TVB ដើម្បីណែនាំរឿងថ្មីដែលនឹងមកដល់នាពេលខាងមុខនេះ ហើយរូបលោក ក៏បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលស្លៀកសំពត់ពណ៌ក្រហម និងអាវពណ៌ខ្មៅ ខណៈដែលលោក​បានបានបង្ហាញពីទំនាក់ទំនង យ៉ាង​សប្បាយ​រីករាយ​ជាមួយ​នឹង​អ្នក​គាំទ្រ​ នៅ​លើ​ឆាក​ទាំង​ដែលបាននិយាយ​លេង​សើច​ថា បើ​ចង់​ឲ្យ​ជីវិត​មិន​មានភាពធុញទ្រាន់ ​ត្រូវ​មើល​រឿង​ភាគ TVB ទៀតផង។ 

Bosco Wong

មិនត្រឹមតែប៉ុណ្ណោះ នៅ​លើ​បណ្ដាញ​សង្គម ទស្សនិកជន​ជា​ច្រើន បាន​លើកឡើងពីស្ទាយ៍របស់ Bosco Wong រួមទាំងការសរសើរ​ពីម៉ូដ​យ៉ាងទាក់​ភ្នែក របស់តារាប្រុសរូបនេះ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Bosco Wong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]