សៀមរាប៖ ស្ទើរតែជារៀងរាល់ព្រឹក ពុំមានលុះមួយថ្ងៃណាមួយឡើយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែក្រោកមកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំគយគនទិដ្ឋភាពថ្ងៃរះនៅខាងមុខប្រាសាទអង្គរវត្ត។

បន្ថែមពីនេះថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ ពួកគេមានខ្លះឈរ និងខ្លះអង្គុយ នៅជុំវិញស្រះទឹក ដើម្បីរង់ចាំមើលថ្ងៃរះដ៏ស្រស់ត្រកាល នាព្រឹកព្រហៀម និងផ្តិតយករូបភាពទាំងនោះទុកអនុស្សាវរីយ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ចាប់តាំងពីម៉ោង៥ព្រឹកមកម្ល៉េះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ១,៥០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្ត៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]