កូរ៉េខាងត្បូង៖ Jennie គឺជាសមាជិកក្នុងក្រុមចម្រៀងនារី BLACKPINK ដែលទទួលបានភាពល្បីល្បាញខ្លាំង មិនត្រឹមតែអាចច្រៀងនិងរាំនៅលើឆាកទេ តែនាងក៏ជាអ្នកពូកែបង្កើតស្ទាយ៍នៃការស្លៀកពាក់ថ្មីៗជាហូរហែផងដែរ ដូច្នេះហើយទើបនាងជាអ្នកតំណាងសាកលរបស់ម៉ាកយីហោ Chanel ទៀតផង។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយចាកចេញពី YG Entertainment មក Jennie បានបើកក្រុមហ៊ុនផ្ទាល់ខ្លួន ODD ATELIER និងបានបង្ហាញមុខក្នុងកម្មវិធីជាច្រើន ក្នុងនោះនាងក៏បានធ្វើជា Vlog សម្រាប់ឲ្យអ្នកគាំទ្របានទស្សនានិងដឹងពីជីវិតរបស់នាងផងដែរ។

Jennie

ជាក់ស្ដែងនាងទើបតែទម្លាក់ Vlog នៅប៉ារីសដែលនាងបានចូលរួមកម្មវិធីដើរម៉ូត Chanel នាពេលថ្មីៗនេះ ហើយគេបានឃើញនាងបានទៅញ៉ាំមីអ៊ូដុង មួយថ្ងៃមុនចូលរួមកម្មវិធីធំដែលវាជាប្រភេទអាហារមានរសជាតិប្រៃ អាចធ្វើឲ្យផ្ទៃមុខឡើងហើម។

ប៉ុន្តែ Jennie បានចែករំលែកតិកនិកពិសេសថា ដើម្បីកុំឲ្យមុខប៉ោងឬហើមនាពេលព្រឹកនោះគឺត្រូវជ្រមុជមុខខ្លួនឯងនឹងទឹកកកមួយចាន ដែលវាអាចធ្វើឲ្យផ្ទៃមុខស្រក មិនហើមដែលនេះមិនមែនជាលើកដំបូងទេដែល Jennie ធ្វើបែបនេះព្រោះមុនចូលរួម Met Gala ក៏នាងជ្រមុជមុខខ្លួនឯងនឹងទឹកកកដែរ៕  

Vlog ថ្មីរបស់ Jennie
Vlog ថ្មីរបស់ Jennie
Vlog ថ្មីរបស់ Jennie
Vlog ថ្មីរបស់ Jennie

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]