អាមេរិក៖ ដូចដែលប្រិយមិត្តគ្រប់គ្នាបានជ្រាបហើយថា តារាចម្រៀងអាមេរិក Ariana Grande បានបញ្ចេញអាល់ប៊ុមថ្មីមានឈ្មោះថា "Eternal Sunshine" ដែលនៅតែទទួលបានការគាំទ្រខ្លាំងពីហ្វេនៗ បើទោះបីជានាងបាត់មុខពីវិស័យសិល្បៈរយៈពេលយូរហើយក៏ដោយ។
ក្នុងនោះ ជីវិតអាពាហ៍ពិពាហ៍ជិត២ឆ្នាំរបស់នាងជាមួយអតីតស្វាមី Dalton Gomez ក៏ឈានដល់ផ្លូវបំបែកដែរ បន្ទាប់ពីនាងដាក់ពាក្យបណ្ដឹងលែងលះ ប៉ុន្តែទោះបីលែងលះដាច់ស្រេចហើយ កាលពីខែតុលាក្ដីតែ អ្នកគាំទ្រនៅតែមានចម្ងល់ថាហេតុអីទំនាក់ទំនងអ្នកទាំងពីរ ឈានដល់ការលែងលះបែបនេះ។
យ៉ាងណាមិញ គេសង្កេតឃើញថានៅក្នុងបទចម្រៀងថ្មីក្នុងអាល់ប៊ុមរបស់នាង គឺនាងបានបង្ហើបតម្រុយខ្លះៗថា នាងតែងតែយំមុនចូលគេង និងត្រូវទៅពិភាក្សាជាមួយនឹងអ្នកជំនាញផ្លូវចិត្តទៀតផង អំឡុងពេលរៀបការជាមួយនឹងអតីតស្វាមី។
នៅក្នុងបទ "Don't Wanna Break Up Again" មានឃ្លាមួយច្រៀងថា "ខ្ញុំគេងលក់ទាំងទឹកភ្នែក អ្នកបែរជាបើកសំឡេងទូរទស្សន៍ឲ្យឮព្រោះអ្នកមិនចង់ឮខ្ញុំយំ។" មានឃ្លាជាច្រើនទៀតដូចជា "ពួកយើងបានចែកផ្លូវគ្នាហើយ ឥឡូវនេះនាងប្រហែលនៅលើគ្រែរបស់ខ្ញុំ កំពុងគេងជ្រប់នឹងទ្រូងអ្នក"ដែលមើលទៅដូចជា Dalton Gomez អាចនឹងក្បត់ចិត្តនាង អំឡុងពេលរៀបការជាមួយគ្នានោះ៕
ប្រភព៖: dailymail
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]