បរទេស​៖ ថ្មីៗនេះ តាមរយៈប្រភព Pagesix បានរាយការណ៍ថា Suri Cruise ដែលជាកូនស្រីតារាសម្ដែង លោក Tom Cruise បានក្លាយជាចំណុចនៃការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួននៅតាមដងផ្លូវនៅទីក្រុងញូវយ៉ក។

Tom Cruise
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កូនស្រីរបស់តារាសម្ដែងប្រុស Tom Cruise រូបនេះ បានបង្ហាញពីសម្រស់ធម្មជាតិ មុខទទេគ្មានការតុបតែង ពាក់អាវយឺត និងអាវធំពណ៌ខៀវ។ ខណៈដែលទស្សនិកជន​មួយ​ផ្នែក​បាន​បញ្ចេញ​មតិ​លើកឡើងថា មិន​ដូច​រូបភាព​ ក្នុង​ការ​ស្រមៃ​របស់​ពួកគេ​ឡើយ។ ប៉ុន្តែអ្នកលេងអ៊ីនធឺណិតភាគច្រើន បានសង្កត់ធ្ងន់ថា Suri មានសិទ្ធិជ្រើសរើស សម្លៀកបំពាក់ដែលនាងចូលចិត្ត ព្រោះនាងមិនមែនជាតារាល្បីអ្វីនោះទេ។

Suri Cruise

ជាការពិតណាស់ ការបង្ហាញឲ្យឃើញពីសម្រស់កូនស្រីរបស់ Tom Cruise ជាមួយនឹងមុខទទេររបស់នាង គឺជាកត្តាដែលកាន់តែចាប់អារម្មណ៍ ខណៈនៅពីមុខកាមេរ៉ារបស់អ្នកសារព័ត៌មាន Suri តែងទទួលបានការសរសើរជាច្រើនចំពោះរូបរាងដ៏ស្រស់ស្អាតរបស់នាង ជាមួយនឹងទម្រង់មុខដ៏ទាក់ទាញ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise
Tom Cruise
Tom Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]