កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកដែលមានអ្នកទស្សនារាប់លាននាក់ BEAT THE BEST ដែលផលិតដោយទូរទស្សន៍ ហង្សមាស បានចាក់ផ្សាយរដូវកាលទី២ជាផ្លូវការហើយនូវរៀងរាល់រាត្រីថ្ងៃសៅរ៍ម៉ោង 8យប់។

ជាមួយវត្តមានកំពូលគណៈកម្មការដ៏មានប្រជាប្រិយភាពទាំង ៤រូប បានបង្ហាញខ្លួនយ៉ាងលេចធ្លោមកជ្រើសរើសកាត់សេចក្តីដល់បេក្ខជនដែលសុទ្ធតែល្អ សំឡេងពីរោះប្លែកៗជាច្រើននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងវគ្គ BEAT THE JUDGE សប្តាហ៍ទី2នេះ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនូវវត្តមានបេក្ខជន ពុធ មិថុនា ដែលត្រូវបានស្គាល់យ៉ាងច្បាស់ថាជាតារាចម្រៀងល្បីឈ្មោះមួយរូប។ បេក្ខជន មិថុនា បាននិយាយថាខ្លួនពិតជាមានក្តីស្រមៃចង់សាងកេរឈ្មោះឲ្យកាន់តែល្បីដូចរៀមច្បងគណៈកម្មការផងដែរ។

យ៉ាងណាមិញគឺជាលទ្ធផលដ៏ល្អសម្រាប់វគ្គដំបូងនេះដែល មិថុនា អាចបន្តទៅកាន់វគ្គបន្ទាប់បាន។

រូបភាព

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី2 ដែលទទួលបានការឧបត្ថម្ភផ្តាច់មុខពីស្រាបៀរ GANZBERG មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]