កូរ៉េខាងត្បូង៖ ចាង ស៊ីប៊ីយុ ដែលអ្នកគាំទ្រស្គាល់ថាជាតួអង្គឯកស្រីក្នុងខ្សែភាពយន្តភាគដ៏ល្បីល្បាញរបស់កូរ៉េ មានចំណងជើងថា "អូនជាបេះដូងបង" ឬមានឈ្មោះពិតថា Yoona នោះ គឺចាតារាចម្រៀងផងនិងសម្ដែងផង ដែលមានអ្នកគាំទ្រស្រលាញ់ចូលចិត្តខ្លាំងណាស់ ដោយសារភាពស្រស់ស្អាតបូករួមនឹងអត្តចរិតសុភាពរាបសាររបស់នាង។
ថ្មីៗនេះ Yoona បានចេញមកធ្វើឲ្យអ្នកគាំទ្រមានការរំភើបម្ដងទៀត ពេលបង្ហាញខ្លួននៅព្រលានយន្តហោះ Gimpo ដើម្បីត្រៀមធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមការបើកសម្ពោធហាងថ្មី "Qeelin" នៅឯទីក្រុងតូក្យូ។
ក្នុងនោះ នាងបានលេងស្ទាយ៍អាវធំពណ៌ប្រផេះពាក់ពីក្នុងដោយអាវពណ៌ខ្មៅគូជាមួយនឹងខោខោប៊យខ្មៅ និងកាបូបស្បែកធំប៉ោងៗពណ៌ខ្មៅដូចគ្នា ធ្វើឲ្យមើលទៅពិតជាឡូយឆាយ។
បន្ថែមពីលើនោះទៀត នាងបានតុបតែងមុខស្រាលៗ និងទម្លាក់សក់គាបរាងទឹករលកប្រះស្មា ធ្វើឲ្យមើលឃើញរង្វង់មុខស្រស់ស្អាតក្មេងជាងវ័យ សឹងតែមិនជឿថានាងអាយុ៣៣ឆ្នាំ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]