កម្សាន្ត៖ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ទៅលើរូបសម្រស់ស្អាតនោះទេ តែសម្រាប់តារាសម្ដែងស្រី Fan Bingbing ក៏ត្រូវបានមហាជនតាមដានជាមួយនឹងរឿងរ៉ាវផ្ទាល់ខ្លួន ជាពិសេស អំពីជីវិតស្នេហារបស់នាង តែម្ដង។
ដោយឡែក ថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ ស្រាប់តែបានចេញបង្ហើបរឿងដ៏ភ្ញាក់ផ្អើលមួយ ដោយនាងបានលើកឡើងថា មានបុរសជាច្រើនបានដេញតាមនាង ហើយគម្រោងមានមិត្តប្រុសនោះ គឺជាគោលដៅនៅក្នុងឆ្នាំនេះ ទៀតផង។ ក្នុងនោះដែរ តារាស្រី Fan Bingbing បានបង្ហាញពីគោលដៅ ឆ្នាំ២០២៤ របស់នាងថា៖
អាចនិយាយបានថា តារាសសម្ដែងស្រី Fan Bingbing ទទួលបានការចាប់អារម្មណ៍ច្រើន អំពីជីវិតស្នេហារបស់នាង ប៉ុន្តែនៅតែមានភាពឯកជនខ្លាំង។ ខណៈនៅក្នុងឆ្នាំ ២០២៣ រូបនាង ត្រូវបានគេបង្ហាញពីចចាមអារ៉ាមថា បានបែ.កបា.ក់ជាមួយមិត្តប្រុសរបស់ខ្លួន ដែលជាពាណិជ្ជករហុងកុង ហើយអ្នកទាំងពីរបានប្រារព្ធពិធីចូលឆ្នាំថ្មីជាមួយគ្នា និងបានណែនាំគូស្នេហ៍របស់នាង ទៅកាន់គ្រួសារ និងទទួលបានការគាំទ្រ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]