កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អ្នកគាំទ្ររបស់តារាចម្រៀងស្រី NingNing នៃក្រុម Aespa និង Wonbin នៃក្រុម RIIZE បានផ្ទុះការសង្ស័យអំពីទំនាក់ទំនងអ្នកទាំងពីរថា ពួកគេកំពុងតែទាក់ទងគ្នា តាមរយៈការរកឃើញតម្រុយជាច្រើនជាបន្ដបន្ទាប់។
ជាមួយគ្នានេះដែរ អ្នកគាំទ្រក្នុងបណ្ដាញអ៉ិនធើណែតបានរកឃើញតម្រុយខ្លះដែលធ្វើឲ្យពួកគេជឿជាក់ថា Wonbin និង NingNing ច្បាស់ជាកំពុងលួចទាក់ទងគ្នាក្រោយភ្នែកមហាជន។ នៅក្នុងនោះ គេបានឃើញពួកគេទាំងពីរពាក់អាវដូចគ្នា មួកម៉ូតតែមួយ និង ស្ដាប់ចម្រៀងដូចគ្នា។
ជាពិសេស អ្វីដែលធ្វើឲ្យហ្វេនកាន់តែជឿជាក់ខ្លាំងទៀតនោះគឺ គេសង្កេតឃើញថា Wonbin និង NingNing តែងតែមើលមុខគ្នា នៅពេលចូលរួមកម្មវិធីតែមួយ ឬឈរលើឆាកក្បែរគ្នា។ បើទោះបីជាយ៉ាងណាក៏ដោយ ទាំងនេះអាចត្រឹមតែជារឿងចៃដន្យ និងជារឿងធម្មតាតែប៉ុណ្នោះ តើប្រិយមិត្តយល់យ៉ាងណាដែរ៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]