កម្សាន្ត៖ ជាការពិតណាស់ ក្រោយពីបានភ្ជាប់ពាក្យក្លាយជាគូដណ្ដឹងមក Influencer ដ៏ល្បីល្បាញនៅកម្ពុជា ហេង វិសាល និង ស្រីនា ទើបតែបានថត Pre-Wedding ហើយនៅឯខេត្តសៀមរាប ធ្វើឲ្យមហាជនរំភើបចិត្ត ព្រោះតែអ្នកទាំងពីរនឹងចូលរោងការនៅថ្ងៃខាងមុខនេះ។
ជាពិសេស ស្រីនា និង ហេង វិសាល កំពុងតែមមាញឹកក្នុងការដើរហៅភ្ញៀវ ចែកធៀបការសម្រាប់ថ្ងៃមង្គលការរបស់ខ្លួន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះដែរ។ នៅក្នុងនោះ គេឃើញ ស្រីនា ក៏បានចែកធៀបការអញ្ជើញទៅដល់ កញ្ញា ឡ៉ូរិន ដែលជាគូស្នេហ៍របស់ លោក វណ្ណដា ទៀតផង។
មិនតែប៉ុណ្នោះ មហាជនកំពុងតែរំភើបចិត្តនឹងមង្គលការមួយនេះ ដែលរំពឹងថា នឹងមានភាពអធិកអធមជាងពេលភ្ជាប់ពាក្យទៅទៀត ដែលសុទ្ធតែភ្ញៀវលំដាប់ និង តារាល្បីៗនៅក្នុងប្រទេសកម្ពុជាដែលនឹងចូលរួមអបអរពិធីមង្គលការគូស្នេហ៍ ហេង វិសាល និង ស្រីនា ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]