ចិន៖ ថ្មីៗនេះ តារាសម្តែងជើងចាស់ លោក Jackie Chan បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយនៅខេត្ត Sichuan កាលពីថ្ងៃទី ១៣ ខែមីនាកន្លងទៅនេះ ដែលការបង្ហាញវត្តមានលើកនេះ រូបលោក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។

 Jackie Chan
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាសម្តែង លោក Jackie Chan បានមកចូលរួមកម្មវិធី ជាមួយនឹងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើល មានទាំងពុកចង្ការ សក់ស្កូវ និងបានស្លៀកសំលៀកបំពាក់ប្រពៃណី ពាក់វ៉ែនតា ដោយបានចូលរួមយ៉ាងសាទរក្នុងសកម្មភាពរបស់កម្មវិធី ដូចជា ផឹកស្រា ជជែកជាមួយភ្ញៀវ ជាដើម។

 Jackie Chan

មិនត្រឹមតែប៉ុណ្ណោះ នៅលើ Weibo អ្នក​ទស្សនា​ជា​ច្រើន ​បាន​បញ្ចេញ​មតិ​ថា តារាសម្ដែងរូបនេះ ពិតជាមាន​អាយុ​​ចាស់​មែន​ទែន ប៉ុន្តែនៅតែមាន​មនុស្ស​សរសើរពីសមត្ថភាពរបស់លោក ព្រមទាំងការបង្ហាញខ្លួនយ៉ាងសកម្ម បើទោះបីជាពេលនេះលោកមានវ័យចំណាស់ក៏ដោយ ខណៈដែលលោក Jackie Chan នឹងប្រារព្ធខួបកំណើតគម្រប់ ៧០ ឆ្នាំរបស់ខ្លួន នៅក្នុងខែមេសានេះ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Jackie Chan
 Jackie Chan
 Jackie Chan
 Jackie Chan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]