កូរ៉េខាងត្បូង៖ នាព្រឹកថ្ងៃទី១៥ខែមីនានេះ មានព័ត៌មានចចាមអារ៉ាមដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងសង្គមសិល្បៈកូរ៉េ ដោយអ្នកគាំទ្រសង្ស័យថា កញ្ញា Han So Hee ជាតារាសម្ដែងដ៏ស្រស់ស្អាត កំពុងលួចមានទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្ដែងប្រុស Ryu Jun Yeol ។
មានអ្នកអះអាងថាបានឃើញអ្នកទាំងពីរទៅដើរលេងនៅកោះ ហាវ៉ៃ សហរដ្ឋអាមេរិកជាមួយគ្នា និងថែមទាំងបានទៅហែលទឹកក្នុងសណ្ឋាគារជាមួយគ្នាទៀតផង ខណៈដែលតារាសម្ដែងទាំងពីររូបនេះសុទ្ធតែស្នាក់នៅឯកោះហាវ៉ៃពិតប្រាកដមែន។
យ៉ាងណាមិញ ភ្លាមៗបន្ទាប់ពីពាក្យចចាមអារ៉ាមនេះបានផ្ទះឡើង ភ្នាក់ងាររបស់តារាប្រុស Ryu Jun Yeol បានចេញមកបកស្រាយថា តារាសម្ដែងប្រុសម្នាក់នេះពិតជានៅហាវ៉ៃដើម្បីថតរូបមែន ហើយភ្នាក់ងារនឹងមិននិយាយអ្វីទាំងអស់ពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះ។
ចំណែកខាងភ្នាក់ងាររបស់ Han So Hee វិញបានចេញមកបញ្ជាក់ថា អ្នកទាំងពីរពុំមានទំនាក់ទំនងអ្វីទេ ហើយ So Hee គ្រាន់តែមកលេងកោះហាវ៉ៃជាមួយមិត្តភក្តិជិតដិតប៉ុណ្ណោះ៕
ប្រភព៖: soompi
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]