កូរ៉េខាងត្បូង៖ កាលពីយប់ថ្ងៃទី១៤ខែមីនាកន្លងទៅនេះ Lisa ជាតារាចម្រៀងល្បីឈ្មោះក្នុងក្រុមចម្រៀងនារី BLACKPINK បានធ្វើឲ្យអ្នកគាំទ្រចំហមាត់ ក្រោយបង្ហាញវត្តមានក្នុងកម្មវិធីរបស់ម៉ាកយីហោ Bulgari នៅឯទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Lisa ដែលជាអ្នកតំណាងសាកលរបស់ Bulgari បានចេញមកលេងស្ទាយ៍ស្លៀករ៉ូបរឹងរាងពណ៌ខ្មៅ ដៃវែង សម្រុងអូសដី តែវាលខាងមុខ ដែលបានបង្ហាញជើងដ៏ស្រឡូនរបស់នាង ដោយក្នុងនោះនាងបានពាក់ស្បែកជើងកែងពណ៌ខ្មៅ ព្រមទាំងធ្វើសក់សាមញ្ញតែស្រស់ស្អាត គឺលើកបួងឡើង និងទម្លាក់សក់សេះមកខាងមុខ។

ភ្លាមៗបន្ទាប់ពីនាងបានបង្ហាញខ្លួន អ្នកគាំទ្រក៏បានកោតសរសើរនូវសម្រស់របស់នាង ថាមើលទៅពិតជាស្រស់ស្អាតបែបថ្លៃថ្នូរនិងអភិជនខ្លាំងណាស់។ ក្រៅពីនោះអ្នកគាំទ្រក៏សង្កេតឃើញថា Lisa បានសាក់តូចមួយនៅត្រង់កែងជើងរបស់នាងសរសេរពាក្យថា "LLOUD" ដែលជាឈ្មោះផលិតកម្មដែលនាងទើបតែបើកថ្មីៗ៕  

រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបសាក់​​​ថ្មីរបស់ Lisa

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]