កម្សាន្ត៖ កាលពីម្សិលមិញនេះ អ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាមួយនឹងដំណឹងតារាចម្រៀងប្រុសមុខមានមន្ដស្នេហ៍ ក្រុម ក្មេងខ្មែរ ជា សុជាតិ បានភ្ជាប់ពាក្យជាមួយគូស្នេហ៍យ៉ាងសាមញ្ញ។ ជាមួយគ្នានេះ គេបានឃើញរូបភាពចែករំលែក ដែលកម្មវិធីភ្ជាប់ពាក្យមួយនេះ ប្រារព្ធឡើងយ៉ាងមានភាពស្ងប់ស្ងាត់។
![](https://s9.kh1.co/77/773612857d5ce15b2d43c23e3e61098976b2a9b4.jpg)
ជាពិសេស អ្នកគាំទ្របានដឹងថា នារីដែលជាម្ចាស់បេះដូង សុជាតិ គឺគេតែងតែឃើញ ទៅណាមកណា មានមុខនាងទៅជាមួយជានិច្ច។ មិនតែប៉ុណ្នោះ អ្នកទាំងពីរពិតជាមានភាពល្អុងល្អឺននឹងគ្នា តាមរយៈការបង្ហោះរូបភាពជាមួយគ្នាយ៉ាងផ្អែមល្ហែម។
![](https://s9.kh1.co/ac/ac05a0d51f999aa3625b44f511d2a43a100e5b78.jpg)
គួរបញ្ជាក់ផងដែរថា តារាចម្រៀងប្រុសទឹកដមពីរោះ ជា សុជាតិ និង គូដណ្ដឹង បានភ្ជាប់ពាក្យភ្ជាប់និស្ស័យកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នេះ ទន្ទឹមនឹងនោះ ហ្វេនៗក៏នាំគ្នាចូលរួមអបអរសាទរពេញបណ្ដាញសង្គម ហើយក៏ទន្ទឹងរងចាំថ្ងៃចូលរោងការរបស់អ្នកទាំងពីរទាំងក្ដីរំភើប៕
![](https://s9.kh1.co/c5/c527f68d9664f553eac3791e838cc5c312b97d92.jpg)
![](https://s9.kh1.co/61/613a1026dfeb3fa2738864b5f631265e0064154c.jpg)
![](https://s9.kh1.co/58/58997c27d4704caf6e5c12f5e43bac55b20fd162.jpg)
![](https://s9.kh1.co/3e/3e0188397935284441cc655de5131991d76ee13d.jpg)
![](https://s9.kh1.co/9f/9f9ca7cc5592b4a13c1f2a121caac06f7826b7fd.jpg)
![](https://s9.kh1.co/9a/9ac2052f9135a90aa3f49695c21a4617ffdca66b.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]