កូរ៉េខាងត្បូង៖ Hyeri ដែលជាសមាជិកកូនពៅក្រុម Girl's Day បានធ្វើការចុច Unfollow គណនី Instagram របស់អតីតមិត្តប្រុស Ryu Jun Yeol ភ្លាមៗ ក្រោយពីឮដំណឹងថាគេទាក់ទងគ្នាជាមួយនឹងតារាសម្ដែងស្រី Han So Hee ។
កាលពីយប់ថ្ងៃទី១៤ខែមីនាកន្លងទៅ មានព័ត៌មានចចាមអារ៉ាមមួយបានផ្ទុះឡើងថា Han So Hee បានទៅដើរកម្សាន្តនៅហាវ៉ៃជាមួយនឹង Ryu Jun Yeol តែបន្ទាប់មកភ្នាក់ងារអ្នកទាំងពីរ បានចេញមកបដិសេធព័ត៌មាននេះ។
Hyeri ឯណេះវិញធ្លាប់បានទាក់ទង Ryu Jun Yeol ដល់ទៅ៧ឆ្នាំឯណោះ តែបានប្រកាសផ្ដាច់ទំនាក់ទំនងតាំងពីថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៣ មកម៉្លេះ ប៉ុន្តែនៅ Follow អតីតមិត្តប្រុស រហូតមកដល់ថ្ងៃទី១៥ខែមីនានេះ នាងក៏បានចុច Unfollow គេតែម្ដង។
តារាសម្ដែងនិងតារាចម្រៀងស្រីរូបនេះ ក៏បានបង្ហោះសារចម្លែកមួយនៅក្នុងបណ្ដាញសង្គម Instagram ដែរដោយបានបង្ហោះរូបភាពមួយ ភ្ជាប់ជាមួយនឹងពាក្យថា "គួរឲ្យកំប្លែងណាស់" ដែលអ្នកគាំទ្រគិតថានាងបានសើចចម្អកទៅព័ត៌មានចចាមអារ៉ាមរវាងអតីតមិត្តប្រុសនិង Han So Hee ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]