កូរ៉េខាងត្បូង៖ តារាសម្ដែងស្រី Han So Hee បានចេញមុខមកបញ្ជាក់ថានាងពិតជាមានទំនាក់ទំនងស្នេហា ជាមួយនឹងតារាសម្ដែងប្រុស Ryu Jun Yeol ពិតប្រាកដមែន តែពុំមែនទាក់ទងនៅពេល តារាសម្ដែងប្រុសនេះនៅមិនទាន់ដាច់ស្រេចជាមួយអតីតមិត្តស្រីនោះឡើយ។
កាលពីថ្ងៃទី១៥ខែមីនាម្សិលមិញនេះ មានព័ត៌មានចចាមអារ៉ាមបានផ្ទុះឡើងថា So Hee បានទៅដើរលេងនៅកោះហាវ៉ៃជាមួយនឹង Ryu Jun Yeol និងថែមទាំងបានចំណាយពេលលេងនៅអាងទឹកជាមួយគ្នាទៀត ហើយបន្ទាប់មក ខាងផលិតកម្មទាំងពីរក៏បានស្រាយបំភ្លឺ ថាពួកគេមិនមានទំនាក់ទំនងអ្វីទេ។
ស្រាប់តែអតីតមិត្តស្រី របស់ Ryu Jun Yeol គឺ Hyeri បានចេញមកបង្ហោះសារដៀមដាម Han So Hee និង Ryu Jun Yeol ថា "តាមសប្បាយចុះ" បន្ទាប់មក So Hee ក៏បានបង្ហោះថានាងមិនបានជ្រៀតជ្រែកឬដណ្ដើមគូស្នេហ៍អ្នកណានោះឡើយ។
ឥឡូវនេះ Han So Hee ស្រាប់តែចេញមុខមកបកស្រាយថានាងពិតជាបានទាក់ទងគ្នានឹង Ryu Jun Yeol មែន តែមិនមែនទាក់ទងពេលគេនៅទាក់ទងជាមួយ Hyeri នោះឡើយ គឺចាប់ទាក់ទងគ្នាត្រឹមដើមឆ្នាំ២០២៤ នេះទេ ដោយនាងបានឮថា តារាសម្ដែងប្រុសម្នាក់នេះ នៅទំនេរតាំងពីចុងឆ្នាំ២០២៣ឯណោះ និងបាននិយាយថានាងនឹងសុំទោស Hyeri ដែលឆ្លើយតបបែបដៀមដាមបែបនេះ។
ខណៈនោះដែរ ភ្នាក់ងាររបស់តារាប្រុស Ryu Jun Yeol បានបញ្ជាក់ថាអ្នកទាំងពីរពិតជាបានទាក់ទងគ្នាពិតមែន៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]