ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក "MLBB Professional League" ឬហៅកាត់ថា MPL KH រដូវកាលទី ៦ បានត្រលប់មកវិញហើយ អនុញ្ញាតឲ្យក្រុមខ្លាំងៗ​ក្នុងស្រុកអាចឈានទៅប្រកួតជាមួយក្រុមខ្លាំងបំផុតក្នុងតំបន់ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិ និងការប្រកួតដ៏ទៃទៀត។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រុមហ៊ុន TECNO ដែលប្រេនស្មាតហ្វូនលំដាប់ពិភពលោកដែលកំពុងកក្រើកទីផ្សារ និងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក បានចាប់ដៃគូរសហការជាមួយ Mobile Legends: Bang Bang នាំមកនូវ ព្រឹត្តិការណ៍ការប្រកួត MPL KH រដូវកាលទី ៦ ឆ្នាំ ២០២៤ ដើម្បីលើកស្ទួយនូវវិស័យកីឡាអេឡិចត្រូនិកប្រទេសកម្ពុជាយើង ។​

រូបភាព

​សម្រាប់ភាពជាដៃគូនេះ នឹងនាំអ្នកចូលចិត្តលេងហ្គេមអេឡិចត្រូនិចនៅកម្ពុជា ឥលូវនេះអាចចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកដែលមានកម្រិតស្តង់ដារអន្តរជាតិបាន តាមរយៈការចងភាពជាដៃគូរវាងក្រុមហ៊ុន TECNO ​និង​ Mobile Legends: Bang Bang (MLBB) ។​

គួរកត់សំគាល់ថា កម្មវិធីបើក MPL KH រដូវកាលទី៦ ក៏ឃើញថាមានវត្តមាន ៨ ក្រុមខ្លាំងៗ ចូលរួម មានដូចជា ក្រុម See You Soon ដែលម្ចាស់ជើងឯក MPL KH រដូវកាលទី៥, ក្រុម Flash KH ដែលជាឈោ្មះថ្មីប្រើជំនួស Burn x Flash, ក្រុម CFU Gaming, ​ ក្រុម Team Max, ក្រុម PRO Esport Cambodia, ក្រុម D-Roar Esports, ក្រុម Team SV និង ក្រុម Duck Rice Esport ។

រូបភាព

​ក្នុងនោះក៏ឃើញថាមានការចូលរួមយ៉ាងកោះករពីសំណាក់ Fans ជាច្រើននៅស្តង់ TECNO ជួបជាមួយ Idols ក្នុងចិត្តរបស់ពួកគេ ដូចជា SEE YOU SOON , ICE FROG និង MengLy ថែមទាំងទទួលបានកាដូជាច្រើនពីTECNO ។ អ្នកទស្សនា បានទទួលបទពិសោធ ក្នុងប្រើប្រាស់ទូរស័ព្ទដៃ ក្នុង ស្តង់TECNO និងមានកោតសសើរមិនដាច់ពីមាត់ពីសំណាក់អ្នកទស្សនា ជាមួយ រូបរាងទាក់ទាញ សមត្ថភាពខ្លាំង ជាមួយតម្លៃសមរម្យ។

រូបភាព

សម្រាប់អ្នកស្នេហាវិស័យកីឡាE-Sports និងអ្នកដែលចាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតដែលនឹងធ្វើឡើងនាពេលខាមុខនេះ សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]

ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO និង Mobile Lengeds : Bang Bang ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]