កូរ៉េខាងត្បូង៖ ថ្មីៗ​នេះ តារាសម្ដែងស្រី Son Ye Jin បានបង្ហាញ​ខ្លួន​ក្នុង​កម្រង​រូបភាព​ផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ម៉ាក​សម្លៀកបំពាក់​កីឡា​មួយ ដែលបានធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាង បន្ទាប់ពីរូបនាង បានបង្ហាញខ្លួនជា​​ម៉ូដែល​ដ៏​ស្រស់​ស្អាត។

Son Ye Jin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាសម្ដែងស្រីរូបនេះ បានបញ្ចេញនូវរូបសម្រស់របស់ខ្លួន ដែលបានលេច​មុខ​ក្នុងនាមជាអ្នក​ម្ដាយ​កូនមួយ ប៉ុន្តែ​នាងនៅតែអាចបង្ហាញពីភាពលេចធ្លោ នៃ​សម្រស់​ដ៏​ស្រស់​ស្អាត​ បើទោះ​បី​នាង​មាន​វ័យ​ច្រើន​ក៏​ដោយ។ 

Son Ye Jin

យ៉ាងណាមិញ កាលពីកន្លង​មក Son Ye Jin បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​នៃ​មតិ​សាធារណៈ​ ពេលដែល​ចូល​រួម​កម្មវិធី​ម៉ូដ ខណៈដែលរូបនាងទទួលបានមតិចម្រុះជាច្រើន ជុំវិញសម្រស់របស់នាងក្នុងវ័យ ៤២ឆ្នាំ។ បើទោះបីជាមានមតិមួយចំនួន លើកឡើងពីភាពធ្លាក់ចុះក៏ដោយ ប៉ុន្តែនៅតែមានមតិជាច្រើន ដែលបានសរសើរចំពោះសម្រស់របស់នាង ដែលនៅតែស្រស់ស្អាតក្មេងជាងវ័យ ផងដែរ៕  

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម​៖ 

Son Ye Jin
Son Ye Jin
Son Ye Jin
Son Ye Jin
Son Ye Jin
Son Ye Jin
Son Ye Jin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]