បរទេស៖ Dispatch បានបង្ហាញរូបភាព តាមរយៈរបាយការណ៍ផ្តាច់មុខរបស់ពួកគេទៅនឹងរូបថតដែលប្រម៉ាញ់បាន ពីតារាសម្តែងស្រី Han So Hee និងតារាសម្តែងប្រុស Ryu Jun Yeol ទៅដើរលេងជាមួយគ្នានៅហាវ៉ៃ។

Dispatch បានចែករំលែកថា ពួកគេបានប្រញាប់ប្រញាល់ទៅ Hawaii នៅពេលដែលដំណឹងនៃការណាត់ជួបអ្នកទាំងពីរបានបែកធ្លាយ។ ប៉ុន្តែអ្វីដែលគេបានឃើញមិនដូចអ្វីដែលគេរំពឹងទុកនោះទេ។

ជាក់ស្តែង ការដើរលេងរបស់ពួកគេហាក់ដូចជាមិនដូចការដើរលេងទាល់តែសោះខណៈ Han So Hee សម្លឹងមើលទូរស័ព្ទរបស់នាងច្រើនជាងអាហារ និងសង្សាររបស់នាង។ ងាកទៅមើល Ryu Jun Yeol គ្រាន់តែញ៉ាំអាហារហើយបែរជាមិននិយាយស្តីបន្តិចសោះ។

យ៉ាងណាមិញ តាមរយៈរូបភាព ពួកគេហាក់ដូចជាមិនសូវសប្បាយចិត្តសោះ ព្រោះសកម្មភាពរបស់ពួកគេប្លែកៗ ដូចសង្សារឈ្លោះគ្នា Han So Hee ដើរមើលតែដី Ryu Jun Yeol សម្លឹងមើលតែក្បាលមិត្តស្រីរបស់ខ្លួនទៅវិញ៕
ប្រភព៖ Koreaboo



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]