យល់ដឹង៖ វិធីសាស្ត្រធ្វើឲ្យអ្នកក្លាយជាមនុស្សតាំងជំហរឹងមាំ មិនងាយដួល មិនងាយរងសម្ពាធដោយសារតែបញ្ហារនៅជុំវិញខ្លួន មានដូចជា៖
១. ទទួលយកនៅអ្វីដែលអ្នកមិនអាចកែប្រែបាន
ចំណុចគោលមួយដ៏សំខាន់នៃការប្រែខ្លួនឲ្យក្លាយជាមនុស្សរឹងមាំនោះគឺ អ្នកអាចស្គាល់ច្បាស់នៅអ្វីដែលអ្នកមិនអាចកែប្រែបាន ព្រោះលើលោកនេះ មានអ្វីដែលជាច្រើនដែលយើងមិនអាចគ្រប់គ្រងទៅលើវាបាន ដូចនេះយើងត្រូវបើកចិត្តទទួលយកវា និង បោះចោលនូវអារម្មណ៍ដែលយើងចង់កែប្រែវា ហើយយើងនឹងអាចធ្វើឲ្យខ្លួនមានសេវីភាព និង មិនមានការស្ដាយក្រោយ។
២. មានភាពដឹងគុណ Gratitude
ត្រង់ចំណុចនេះ គឺចង់សម្ដៅដល់ការដែលយើងមិនអន់ចិត្តនឹងអ្វីដែលខ្លួនមាន ពោលគឺ យើងតែងតែដឹងគុណ គិតថាខ្លួនឯងសំណាងដែលដើរដល់ចំណុចនេះ រៀបរាប់តាំងពីចំណុចបន្ដិចបន្ដួច ដូចជា ការមានកន្លែងស្នាក់នៅ មានខោអាវពាក់ស្អាតបាត មិនអាហារហូបចុកគ្រប់គ្រាន់ ដែលគំនិតវិជ្ជមានទាំងនេះ នឹងមិនធ្វើឲ្យអ្នកទន់ខ្សោយនោះទេ ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ។
៣. ស្វែងរកគោលបំណង
ការដែលអ្នកមានគោលបំណងមួយក្នុងការសម្រេចកិច្ចការណាមួយ នោះអ្នកនឹងមិនមានអារម្មណ៍ថាចង់បោះបង់នោះទេ ក្នុងគ្រាលំបាក អ្នកនឹងដឹងថា តើអ្នកប្រឹងបែបនេះ ដើម្បីគោលបំណងអ្វី។
៤. ផ្ដោតទៅលើចំណុចដែលអ្នកអាចគ្រប់គ្រងបាន
ជាការពិតណាស់ យើងមិនអាចគ្រប់គ្រងមជ្ឈដ្ខានជុំវិញខ្លួនបាននោះទេ ប៉ុន្ដែយើងអាចគ្រប់គ្រង ការគិត សកម្មភាព ទង្វើ និង ចរិតលក្ខណៈរបស់យើងបាន។ ដោយងាកមកផ្ដោតលើការគ្រប់គ្រងខ្លួនឯងបាន រៀនទទួលស្គាល់នូវដែលយើងខ្វះខាត និងកែប្រែវា នោះអ្នកនឹងអាចដោះស្រាយបញ្ហារនៅចំពោះមុខបានយ៉ាងចិត្តត្រជាក់។
៥. ប្រើប្រាស់ចំណុចអវិជ្ជមាន ទុកជាបទពិសោធន៍ ដើម្បីជាប្រយោជន៍នៅពេលក្រោយ
ចំណុចអវីជ្ជមានដែលអ្នកធ្លាប់ជួបប្រទះ ឬជាបញ្ហារដែលអ្នកធ្លាប់ធ្វើខុស យើងអាចយកវាធ្វើជាបទពិសោធន៍ ដើម្បីជាមេរៀនទុកនៅថ្ងៃក្រោយ មិនឲ្យជួបបញ្ហារដ៏ដែលៗ ជាពិសេស នៅពេលដែលជួបរឿងអវិជ្ជមាននៅថ្ងៃក្រោយ អ្នកអាចត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខជាមួយវា៕
អត្ថបទដោយ៖ Minn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]