កម្សាន្ត៖ ថ្មីនេះ តារាចម្រៀង និងជាតារាសម្ដែងស្រី កូរ៉េដ៏ល្បីល្បាញ Hyeri បានឆ្លើយតបទៅនឹងភាពចម្រូងចម្រាសជាច្រើនជុំវិញការបង្ហោះក្នុងគណនី Instagram របស់នាងកាលពីមុនពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងរបស់នាងជាមួយ Ryu Jun Yeol ដែលបានបញ្ចប់ទៅហើយ។

 Hyeri 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងការបង្ហោះរបស់នាង Hyeri បានសរសេររៀបរាប់ថានាង និង Ryu Jun Yeol បានយល់ព្រមពិភាក្សាគ្នាបន្ថែមទៀតអំពីទំនាក់ទំនងរបស់ពួកគេ បើទោះបីជាមានសេចក្តីរាយការណ៍ពីការបែកបាក់របស់ពួកគេត្រូវបានចេញផ្សាយក៏ដោយ ប៉ុន្តែពួកគេមិនដែលនិយាយ ឬជួបគ្នាទេចាប់តាំងពីពួកគេបែកគ្នា។

 Hyeri 

ដូចនេះ នាងក៏បានបកស្រាយថា នាងមិនគួរចេញមុខនិយាយអ្វី ឬបង្ហោះអ្វីដែលធ្វើឲ្យប៉ះពាល់ដល់ភាគីណាមួយ ក៏ដូចជាធ្វើឲ្យអ្នកគាំទ្រយល់ច្រឡំ ព្រោះនាងធ្វើតាមតែអារម្មណ៍របស់ខ្លួនដោយមិនបានគិតច្រើន។ មិនតែប៉ុណ្នោះ Hyeri បានបន្ដទៀតថា នាង និង អតីតមិត្តប្រុស បានបញ្ចប់គ្នាតាំងពីយូរហើយ ដែលនាងបានពិភាក្សារគ្នាមុននឹងសម្រេចចិត្តបែកគ្នា ដោយមិនមានបញ្ហាអ្វីនោះទេ។

Ryu Jun Yeol

ប៉ុន្ដែនាងបានស្ងាត់អស់ជាយូរ ដែលទើបតែចេញមុខមកនិយាយពីរឿងនេះ ដែលវាបានធ្វើឲ្យប៉ះពាល់ដល់អ្នកទាំងអស់គ្នា បង្កឲ្យមានរឿងចម្រូងចម្រាស់កើតរឿងធំ។ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការសុំទោសរបស់ Hyeri ដែលចង់បញ្ជាក់ថា ការបែកបាក់របស់នាងគឺមិនមែនមកពីជនទី៣នោះឡើយ៕

ប្រភព៖ Koreaboo

Hyeri
Han Sohee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]