អារ៉ាប់ប៊ីសាអូឌីត៖ ដូចដែលប្រិយមិត្តបានស្គាល់ហើយថា Cristiano Ronaldo គឺជាកំពូលកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះ និងធ្លាប់ឈ្នះពានរង្វាន់ជាច្រើន ហើយឥឡូវនេះរូបគេក៏កំពុងលេងនៅក្លិប Al-Nassr ឯប្រទេសអារ៉ាប់ប៊ីសាអូឌីត។
យ៉ាងណាមិញ ថ្មីៗនេះ Ronaldo ក៏មិនភ្លេចចំណាយពេលសម្រាកលំហែក៏ដូចជាបង្កើនភាពស្និទ្ធស្នាលជាមួយគូស្នេហ៍គឺអ្នកនាង Georgina Rodriguez និងកូនៗរបស់ពួកគេ ដោយបានធ្វើដំណើរទៅលំហែនៅកោះដែលមានភាពផ្ទាល់ខ្លួនមួយនៅក្នុងប្រទេសនេះគឺឈ្មោះថា Ummahat ។
ក្នុងនោះ Ronaldo បានស្នាក់នៅសណ្ឋាគារមួយឈ្មោះថា St.Regis Red Sea រីសត ដែលគេប៉ាន់ស្មានថាបន្ទប់ស្វីតនោះ មានតម្លៃស្នាក់នៅចាប់ពី ១,០៦៦ដុល្លារ ទៅ ៧,១៧២ដុល្លារក្នុងមួយយប់ផងដែរ ដែលអ្នកគាំទ្រគិតថាវាគ្មានអ្វីប្លែកនោះទេព្រោះ Ronaldo មានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅហើយ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]