ថ្មីៗក្តៅៗមុននេះ រឿងភាគបែបទេពមច្ឆាដ៏គួរឲ្យទាក់ទាញ បានចេញឈុតគម្រូដំបូងហើយ ដែលរឿងភាគមួយនេះត្រូវបានផលិតដោយទូរទស្សន៍ដ៏ពេញនិយម ហង្សមាស​ HDTV ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿង «មេឆា» បានស្រូបទាញការចាប់អារម្មណ៍យ៉ាងខ្លាំងភ្លាមៗដោយគ្រាន់តែក្រោយការបង្ហោះ Poster ប៉ុណ្ណោះ ដែលមានការបញ្ចេញមតិសរសើរនិងត្រៀមរង់ចាំទស្សនាយ៉ាងព្រោងព្រាតតែម្តង។ ជាមួយនឹងតួឯកដល់ទៅបីរូបដែលសុទ្ធតែជាកំពូលតារាលំដាប់ប្រទេសមានដូចជាកញ្ញា មាន សូនីតា លោក ហ្សូណូ និង លោក ឆន សុវណ្ណារាជ។

រូបភាព

តាមរយៈឈុតគម្រូដំបូងដែលទើបនឹងបានបញ្ចេញថ្មីៗមុននេះ ពិតជាមានទាក់ទាញនិងស្រស់ស្អាតខ្លាំង ថែមទាំងមានលាយភាពក្រមិចក្រមើមរបស់តួអង្គមច្ឆាថែមទៀតផង ដែលធ្វើឲ្យមានការចែករំលែក និងមតិល្អជាច្រើនដែលអន្ទះសារចង់ឆាប់បានទស្សនារឿងភាគមួយនេះ។

រូបភាព

សម្រាប់រឿង «មេឆា» នេះគឺជារឿងភាគទិញសិទ្ធផលិតពីកូរ៉េ ដែលបានដឹកនាំសម្តែងដោយអ្នកដឹកនាំដ៏មានបទពិសោធន៍និងស្នាដៃល្អជាច្រើនក្រាស់ក្រែល លោក ខាំ ភូរិ ។

រូបភាព

យ៉ាងណាមិញ ទូរទស្សន៍ ហង្សមាស​ HDTV ក៏ពុំទាន់ប្រកាសនូវថ្ងៃចាក់ផ្សាយជាផ្លូវការនូវឡើយទេ ដូច្នេះមានតែតាមដានទាំងអស់គ្នាលើផេក Hang Meas Khmer Drama ពីថ្ងៃចាក់ផ្សាយផ្លូវការរបស់រឿងភាគមួយនេះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]