កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា វិស័យសិល្បៈកូរ៉េនាប៉ុន្មានថ្ងៃមកនេះ គឺកំពុងផ្ទុះរឿងអាស្រូវទាក់ទងគ្នារវាងតារាសម្ដែងស្រី Han So Hee និង Ryu Jun Yeol ដោយសារតែមានបញ្ហាចម្រូងចម្រាសជាមួយអតីតមិត្តស្រី Lee Hyeri រហូត So Hee បានចេញមុខផ្លែផ្កាទៀតផង។

Lee Hyeri , Ryu Jun Yeol និង Han So Hee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទាំង So Hee និង Hyeri បានចេញមុខមកសុំទោសគ្នាដើម្បីបញ្ចប់រឿងរួចហើយ ខណៈដែលទាំង Ryu Jun Yeol និង Han So Hee បានធ្វើដំណើរត្រឡប់មកប្រទេសកូរ៉េពីកោះហាវ៉ៃវិញហើយ។

Ryu Jun Yeol និង Han So Hee
Ryu Jun Yeol និង Han So Hee

កាលពីយប់ថ្ងៃទី១៩ខែមីនាកន្លងទៅនេះដែរ Ryu Jun Yeol ក៏បានបង្ហាញខ្លួនក្នុងកម្មវិធី Ralph Lauren 2024 Presentation Photo Call ដែលគ្រាន់តែគេដើរចេញមកភ្លាម ក៏ត្រូវអ្នកកាសែតចោមរោមថតរូបភ្លែត។ Ryu Jun Yeol នៅតែរក្សាទឹកមុខធម្មតា ហើយអ្នកកាសែតបានស្នើសុំឲ្យធ្វើដៃរូបបេះដូង តែតារាសម្ដែងប្រុសរូបនេះមិនធ្វើនោះឡើយ៕  

រូបភាពថ្មី​​​របស់ Ryu Jun Yeol 
រូបភាពថ្មី​​​របស់ Ryu Jun Yeol 
រូបភាពថ្មី​​​របស់ Ryu Jun Yeol 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]