កម្សាន្ត៖ ប្រិយមិត្តដែលនិយមគាំទ្រតារាកូរ៉េ ច្បាស់ជាជ្រាបហើយថា តារាសម្ដែងស្រីដ៏ស្រស់ស្អាត Han Sohee បានធ្វើឲ្យកក្រើកបណ្ដាញសង្គមជាមួយនឹងរឿងរ៉ាវទំនាក់ទំនងស្នេហារបស់នាងជាមួយតារាប្រុស Ryu Jun Yeol ដែលជាអតីតសង្សារចាស់របស់ តារាសម្ដែងស្រី Hyeri។

Han Sohee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រឿងរ៉ាវនេះបានធ្វើឲ្យមានមតិចម្រូងចម្រាស់គ្នា វែកញ៉ែករកអ្នកខុសអ្នកត្រូវរវាង Han Sohee ដែលជាសង្សារថ្មី និង Hyeri ដែលជាសង្សារចាស់ ដោយពួកគេបានបង្ហោះសារឌឺដងគ្នា។ ដោយឡែក បើទោះបីជា Han Sohee ត្រូវរងគ្រោះចោទប្រកាន់ជាជនទី៣ក៏ដោយក៏មហាជននៅតែបង្ហាញការស្រឡាញ់គាំទ្ររូបនាងជានិច្ចដោយខុសពីទំនៀមទម្លាប់របស់មហាជនកូរ៉េដែលពូកែជាន់ទម្លាក់។

Han Sohee

ដោយឡែក ក្រោយពីផ្ទុះបញ្ហារនេះកក្រើកក្នុងបណ្ដាញសង្គមរួចមក ស្រាប់តែ Han Sohee ត្រូវបានដៃគូផ្សាយពាណិជ្ជកម្ម Nonghyup Bank (NH Bank) បានដករូបនាងចេញពីការធ្វើជាម៉ូដែលឲ្យក្រុមហ៊ុននេះ បន្ទាប់ពីរូបនាងផ្សាយឲ្យអស់រយៈពេល៣ឆ្នាំមកហើយ។

ចំណែកឯ មូលហេតុនោះគឺ ផុតកុងត្រាពាណិជ្ជកម្ម ហើយពួកគេសម្រេចចិត្តមិនបន្ដកុងត្រាជាមួយ Sohee ទៀតនោះទេ ក្រោយពីបានយកនាងធ្វើជាម៉ូដែល តាំងពីឆ្នាំ២០២១មក ហេតុនេះ វាបានធ្វើឲ្យមហាជនគិតថា នេះក៏មកពីរឿងរ៉ាវអាស្រូវថ្មីៗរបស់នាង៕

ប្រភព៖ Koreaboo

Han Sohee
Han Sohee
Han Sohee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]