កម្សាន្ត៖ ថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានដឹងនូវទម្ងន់របស់ Kwanghee ដែលជាអតីតតារាចម្រៀង Kpop ដោយលោកមានទម្ងន់ស្រាលខ្លាំង សឹងតែស្រាលជាងមនុស្សស្រីទៅទៀត។ ជាមួយគ្នានេះ គេបានដឹងថា តាមពិតទម្ងន់ Kwanghee គឺត្រឹមតែ៥១គីឡូក្រាមតែប៉ុណ្នោះ តែលោកធ្លាប់កុហកថា ៦០គីឡូក្រាម។
ចំណែកឯ កម្ពស់របស់លោកគឺដល់ទៅ ១ម៉ែត្រ៧៥សង់ទីម៉ែត្រឯណោះ ដូចនេះ ទម្ងន់នឹងកម្ពស់គឺក្រោមស្ដង់ដាខ្លាំង ដែលធ្វើឲ្យ Kwanghee មើលទៅស្គមស្គាំងខ្លាំង បើទោះបីជាលោកមានសុខភាពល្អក៏ពិតមែន។ ជាពិសេស វាមិនមែនជាទម្ងន់ធម្មជាតិនោះទេ រូបលោកចុះទម្ងន់ខ្លាំង បន្ទាប់ពីចេញពីបម្រើការយោធា ដែលធ្វើឲ្យហ្វេនមានការព្រួយបារម្ភជាខ្លាំង។
គួរបញ្ជាក់ផងដែរថា Kwanghee គឺជាតារាចម្រៀងកូរ៉េជំនាន់ទី២ ដែលស្ថិតក្នុងក្រុម Zea ដែលក្នុងនោះក៏មានតារាសម្ដែងដ៏ល្បីល្បាញ Park Hyungsik ជាសមាជិកផងដែរ។ ដោយឡែក បច្ចុប្បន្ន Kwanghee មិនចាប់អាជីពជាតារាសម្ដែង ឬតារាចម្រៀងនោះទេ ប៉ុន្ដែដោយសារតែចរិតលក្ខណៈកំប្លែងរបស់លោកគឺជាពិធីករម្នាក់៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]