ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដានវិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក អំពីស្ថានភាពអាកាសធាតុរដូវប្រាំងនៅក្នុងខែមេសា និងដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោម៖

១-បាតុភូតសកលយោងទៅលើស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់អេក្វាទ័របង្ហាញឱ្យឃើញថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

-ចាប់ពីខែមេសាដល់ខែឧសភា បាតុភូតអែលនីញ៉ូ (El Nino) នឹងថយចុះរហ័ស ពីកម្រិត ៨០ភាគរយ ក្នុងខែមេសា មកនៅត្រឹមកម្រិត ២៥ភាគរយក្នុងខែឧសភា។

-ដោយឡែកបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) នឹងកើនឡើងដល់កម្រិត៧០ភាគរយនៅ ក្នុងខែឧសភា។

២-ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសីតុណ្ហភាពនៅបន្តខ្ពស់ជាងមធ្យម ដែលសីតុណ្ហភាពមធ្យមអប្បបរមា ២៦ និងសីតុណ្ហភាពមធ្យម អតិបរមា៣៨°C ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅខ្លាំង។ អាចមានភ្លៀងធ្លាក់កក់ខែក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។

យោងលើការព្យាករអាកាសធាតុដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន។ ក្រសួង ធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការ ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាជនបទដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤នេះ៕

ប្រភព៖ ក្រសួងធនធានទឹក

សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]